* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* លោក សួន សេរីរដ្ឋា៖ កម្ពុជាមានសិទ្ធិពេញលេញក្នុងការទាមទារយុត្តិធម៌ និងអធិបតេយ្យភាពទឹកដីស្របតាមច្បាប់អន្តរជាតិ
* ម៉ាឡេស៉ី នឹងផ្អាកដំណើរការសាលារៀន ឬសកម្មភាពនៅខាងក្រៅ ទៅតាមកម្រិតប្រែប្រួលនៃគុណភាពខ្យល់
* Financial Times ៖ សហរដ្ឋអាមេរិកលើកឡើងពីគំនិតបញ្ចេញទ្រព្យសម្បត្តិមួយចំនួនរបស់រុស្ស៉ី ដើម្បីស្ដារកិច្ចចរចាសន្តិភាពអ៊ុយក្រែន
* អ្នកជំនាញដឹកជញ្ជូន៖ ថ្លៃដឹកជញ្ជូននៅកម្ពុជាបានកើនឡើង២ទៅ៤ដង ទាមទារឱ្យកម្ពុជា បត់បែនយុទ្ធសាស្ត្រនាំចេញ ដើម្បីរក្សាភាពប្រកួតប្រជែង
* មន្រ្តីជាន់ខ្ពស់កម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃរឿងជម្លោះព្រំដែនក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ដោយទាហានថៃជាអ្នកបាញ់ប្រហារមុន ទេីបភាពតានតឹងកេីតឡេីង
* ថ្ងៃនេះ ជាខួប១៤ឆ្នាំនៃការយាងសោយទិវង្គត របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាពេលវេលាពលរដ្ឋខ្មែរសែនសោកសៅ និងសោកសង្រេងបំផុត
* នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់៖ ដំណើរទស្សនកិច្ចសម្តេចមហាបវរធិបតី ជាការបើកផ្លូវបន្ថែមទៀត ជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា-អាស៊ែបៃហ្សង់
* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មនុស្សចំនួន៣នាក់ ដែលធ្វើសកម្មភាពកាប់ដើម ប្រមូលផ្លែសំរ៉ង ក្នុងតំបន់ការពារធម្មជាតិ ក្នុងខេត្តរតនគិរី ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅតុលាការ

11-04-2026 22:37

(ព្រះវិហារ)៖ ដោយមានការសម្របសម្រួលពីព្រះរាជ អាជ្ញានៃសាលាដំបូងខេត្តរតនគិរី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តរតនគិរី សហការជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ អូរទុង និងមានការគាំទ្រពីគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកវើនសៃ បានធ្វើការចុះល្បាត ធ្វើការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលបានធ្វើសកម្មភាពកាប់ដើម ប្រមូលផ្លែសំរ៉ងខ្ចី ដោយខុសច្បាប់ក្នុងសហគមន៍តំបន់ការពារធម្មជាតិអូរទុងនៃឧទ្យានជាតិវីរៈជ័យ ត្រង់ចំណុចអូរចាណោះផាច ភូមិត្រាក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។

ជនសង្ស័យត្រូវបានឃាត់ខ្លួនរួមមាន៖

ទី១. ឈ្មោះ ឆេវ បូ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត ភូមិលាជក្រោម ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់នៅភូមិបានហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគីរី។

ទី២. ឈ្មោះ ចាន់ គីឡា ភេទប្រុស អាយុ ២៣ឆ្នាំ បច្ចុប្បន្នរសើនៅភូមិបានហ្វាំង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគីរី។

និងទី៣. ឈ្មោះ ពៅ ពិសី ភេទប្រុស អាយុ ៣៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកាចូន ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគីរី។

ជាមួយគ្នានេះក្រុមការងារបានធ្វើកំណត់ហេតុចាប់រឹបអូសវត្ថុតាងរួមមានផ្លែសំរ៉ងខ្ចី ចំនួន៣ការ៉ុង ស្មើនឹង ៨០គីឡូក្រាម និងម៉ូតូ ចំនួន ០២គ្រឿង។ ក្រុមការងារបាននិងកំពុងចាត់វិធានការតាមនីតិវិធីច្បាប់ បញ្ជូនជនសង្ស័យទាំង៣នាក់ ទៅតុលាការ សាលាដំបូងខេត្តរតនគិរី។

ក្រសួងរិស្ថាន សូមអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធបន្តចូលរួម និងហាមពលរដ្ឋកាប់រំលំដើមសំរង ដើម្បីយកផ្លែ ដ្បិតវានឹងមិនត្រឹមតែជាទង្វើល្មើសច្បាប់ និងវាក៏ធ្វើឱ្យបាត់បង់ប្រភេទជីវៈចម្រុះដ៏សំខាន់សម្រាប់បរិស្ថាន និងសេដ្ឋកិច្ចមូលដ្ឋានផងដែរ។

យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ តាមមាត្រា៨៥០ ក្នុងចំណុច «គ» ការកាប់ផ្តួលរំលំ គ្រៀវ ចងរិត បំពុលធ្វើឱ្យរបួស ធ្វើឱ្យខូចខាតគាស់រម្លើង រុករាន ឬបំផ្លាញព្រៃឈើ និងរុក្ខជាតិព្រៃ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី៥ និងទី៦ នៃចំណាត់ថ្នាក់ប្រភេទរុក្ខជាតិ ព្រៃ ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០ ០០០ ០០០រៀល ទៅ៥០០ ០០០ ០០០រៀល។ ដោយឡែកតាមមាត្រា៨៥១ ក្នុងចំណុច «ខ» ចំពោះជនណា កាប់ ផ្តួល រំលំ គ្រៀវចងរិត បំពុលធ្វើឱ្យរបួស ធ្វើឱ្យខូចខាតគាស់រម្លើងរុករាន ឬបំផ្លាញព្រៃឈើ និងរុក្ខជាតិព្រៃ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី២ ដល់ទី៤ នៃចំណាត់ថ្នាក់ប្រភេទរុក្ខជាតិព្រៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំ ទៅ ១០ឆ្នាំ៕