សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង រៀបចំនំប៉័ងសម្លការី ជូនវីរកងទ័ព ១០០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

12-04-2026 10:24

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីរៀបចំនំប៉័ងសម្លការី ជូនដល់វីរកងទ័ព ចំនួន ១០០០នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលឧបត្ថម្ភដោយសម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ នេះមិនមែនជាលើកទី១ នោះទេ កន្លងមក សម្តេចឥស្សរវិទេសបញ្ញា ឧបត្ថម្ភម៉ូតូដល់វីររកងទ័ព ចំនួន ១០គ្រឿង និងរៀបចំអាហារដល់ជនភៀសសឹក ១០០០ពាន់នាក់។

សូមរម្លឹកថា សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ក៏បានផ្តល់ជំនួយមនុស្សធម៌ ដល់ជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ ១០០០នាក់ តាមរយៈលោក គន់ គីម៕