* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី កែវ រតនៈ៖ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ អានុភាព ថែម ១០០០មេហ្កាវ៉ាត់ សមិទ្ធផលជាប្រវត្តិសាស្រ្តថ្មីមួយទៀត បានចាប់ផ្តើមការសាងសង់ និងគ្រោងដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២៩

12-04-2026 12:03

(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គម្រោងវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ អានុភាព ១០០០មេហ្កាវ៉ាត់ គឺជាសមិទ្ធផលជាប្រវត្តិសាស្រ្តថ្មីមួយទៀត ដែលបានចាប់ផ្តើមការសាងសង់ និងគ្រោងដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២៩ ខាងមុខ។

ថ្លែងនៅលើវេទិការដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ​បានចាប់ផ្តើមមុនគេ ការស្តារគម្រោងអគ្គិសនីគិរីរម្យ ដែលមានអានុភាពត្រឹម១២មេហ្គាវ៉ាត់ប៉ុណ្ណោះ។ បច្ចុប្បន្ន យើងបានចាប់ផ្តើមគម្រោងបូមទឹកស្តុកធ្វើវារីអគ្គិសនី ១០០០មេហ្គាវ៉ាត់ ហើយជាគម្រោងដែលមានអត្ថន័យខុសពីមុន ចំណុចនេះ គឺជាជោគជ័យរវាងទំនាក់ទំនងកម្ពុជា និងចិន។

លោករដ្ឋម​ន្ត្រី កែវ រតនៈ បានបន្តថា «ហើយនេះ គឺជាគម្រោងប្រវត្តិសាស្ត្រ ដែលកើតឡើងនៅក្នុងអាណត្តិទី៧ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នេះក៏ជាចម្លើយដល់ទិទៀនមួយចំនួន ដែលថាសម្តេច និងរដ្ឋាភិបាលអត់ធ្វើអីសោះ បើអត់ធ្វើអីសោះ តើគម្រោងជាប្រវត្តិសាស្ត្រនេះ កើតមានទេ ហើយនេះក៏ជាចម្លើយ ទៅឱ្យអ្នកទិទៀនដែលចាំតែអង្គុយជេរនោះដែរ»។

លោករដ្ឋមន្ត្រី កែវ រតនៈ បានគូសបញ្ជាក់ថា គម្រោងនេះ មិនមែនគ្រាន់តែជាគម្រោងវារីអគ្គិសនីមួយទៀតទេ ប៉ុន្តែកម្ពុជាមានគម្រោងវារីអគ្គិសនី៦ ទៅ ៧គម្រោងរួចទៅហើយ រួមមានកំចាយ, គិរិរម្យទី៣ ឫស្សីជ្រំក្រោម ទន្លេសេសាន ជាដើម។

លោករដ្ឋមន្ត្រី កែវ រតនៈ បានគូសបញ្ជាក់ថា នេះជាលើកទី១ ដែលព្រះរាជាណាចក្រកម្ពុជា បានដាក់ឱ្យសាងសង់គម្រោងវារីអគ្គិសនីស្តុកទឹក ហើយនឹងឈានទៅដំណើរការគម្រោងអគ្គិសនីដែលបូមទឹកស្តុកទុក ដើម្បីបង្កើនប្រសិទ្ធភាពកាន់តែខ្ពស់នៃការប្រើប្រាស់ ដើម្បីបង្កភាពងាយស្រួលបង្កើតថាមពលអគ្គិសនី មានតម្លៃថោកក្នុងប្រទេស បើកផ្លូវឱ្យមានការពង្រាយថាមពលស្អាត ដូចជាថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យ កាន់តែច្រើននៅពេលគម្រោងនេះ បញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរការ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី កែវ រតនៈ បានបន្តថា ពីមុនមកនៅកម្ពុជា អត់ដែលមានគម្រោងនេះទាល់តែសោះ នេះជាលើកទី១ ក្នុងប្រវត្តិសាស្ត្រដែលកើតឡើង នៅក្នុងអាណត្តិដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជាសមិទ្ធផលរបស់ខ្មែរយើង។ គម្រោងនេះជាការវិនិយោគធំ គម្រោងនេះមួយមានតម្លៃជិត ១ពាន់លានដុល្លារ ជាគម្រោងប្រវត្តិសាស្ត្រទាំងបច្ចេកទេស ទាំងតួនាទី និងហិរញ្ញវត្ថុនៃការវិនិយោគ ព្រមទាំងបង្កើតមូលដ្ឋានពន្ធថ្មីឱ្យកម្ពុជា សម្រាប់រយៈពេលនៃដំណើរការប្រតិបត្តិការ​របស់គម្រោង។

បើតាមលោករដ្ឋមន្ត្រីថាមពល បានគូសបញ្ជាក់ថា គ្រាន់តែពន្ធដែលក្រុមហ៊ុនបង់ឱ្យរដ្ឋ ក្នុងប្រតិបត្តិការរយៈពេល៤០ឆ្នាំ ដោយផ្ទាល់មិនទាន់គិត ពីពន្ធអគ្គិសនីផ្សេងទៀតយកទៅចែកចាយ គឺបានជាង ៦០០លានដុល្លារ ក្នុងដំណើរការរបស់គម្រោង។ ចំណុចនេះ ជាប្រភពចំណូលមួយទៀតឱ្យកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម ក្រៅពីថាមពល និងសន្តិសុខថាមពលរបស់ជាតិ។ គម្រោងជិត ១ពាន់លានដុល្លារនេះ ប្រសិនបើគ្មានរដ្ឋាភិបាលចិន ជួយគាំទ្រទោះបីជាមានក្រុមហ៊ុនចិន មានការចាប់អារម្មណ៍យ៉ាងណាក៏ដោយ ក៏មិនអាចដំណើរការបានដែរ។ ដូច្នេះសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានគាំទ្រគម្រោងដ៏មានសារៈសំខាន់ ដែលមិនអាចកាត់ថ្លៃបានមួយនេះ។

«នៅក្នុងអាស៉ីអាគ្នេយ៍ មានតែប្រទេសវៀតណាមួយទេ ដែលមានប្រព័ន្ធថាមពល ១ ២០០មេហ្គាវ៉ាត់។ ខណៈនៅប្រទេសហ្វីលីពីន កំពុងតែដំណើរការសាងសង់គម្រោងវារីអគ្គិសនី បូមទឹកស្តុកទុក ដើម្បីផលិតថាមពលអគ្គិសនីដូចកម្ពុជា ដែលមានកម្លាំងថាមពល ១​ ៤០០មេហ្គាវ៉ាត់ ដែលនឹងបញ្ចប់នៅឆ្នាំ២០៣០ ខាងមុខ។ ប៉ុន្តែ សម្រាប់គម្រោងនៅកម្ពុជា បើគ្មានអ្វីប្រែប្រួលយើងមាន​ ១០០០មេហ្គាវ៉ាត់ ក្នុងឆ្នាំ២០២៩ អីចឹងប្រហែលកម្ពុជា ប្រហែលដំណើរការមុនហ្វីលីពីន មានន័យថា គម្រោងស្តុកទឹកវារីអគ្គិសនីកម្ពុជា នឹងក្លាយជាគម្រោងធំទី២ របស់អាស៉ីអាគ្នេយ៍»។ នេះជាគូសបញ្ជាក់បន្ថែមរបស់រដ្ឋមន្ត្រីក្រសួងថាមពល។

លោករដ្ឋមន្ត្រី កែវ រតនៈ បានបញ្ជាក់ថា នេះជាបច្ចេកវិទ្យាមួយ ដែលមិនដូចដំណើរការសាងសង់វារីអគ្គិសនីចំនួន៧ផ្សេងទៀតកន្លងមករបស់កម្ពុជានោះទេ ពោលគឺអត្ថន័យនៃការសាងសង់គម្រោងវារីអគ្គិសនីនេះ ប្រៀបបាននឹងការសាងសង់ធុងអាគុយ ដែលមានតម្លៃថោកជាង ដាក់ធុងអាគុយសិប្បនិម្មិត ៣ ទៅ ៤ដង។ ដូច្នេះ នៅពេលសាងសង់រួចរាល់ យើងអាចដាក់ថាមពលពន្លឺព្រះអាទិត្យ រាប់ពាន់មេហ្គាវ៉ាត់ ជាមួយថាមពលខ្យល់។ ចំណុចនេះបានបើកឱកាសដល់កម្ពុជា ពង្រីកវិសាលភាពពីផលិតថាមពលស្អាតពី ៦៣ភាគរយ ឱ្យដល់លើសពី៧០ភាគរយ នៅឆ្នាំ២០៣០៕