សម្ដេចម៉ែ ថ្វាយសារថ្លែងអំណរគុណ ចំពោះព្រះរាជសារថ្វាយព្រះពរនៃព្រះមហាក្សត្រប្រទាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី

12-04-2026 12:31

(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានថ្វាយសារថ្លែងអំណរគុណ ចំពោះព្រះរាជសារថ្វាយព្រះពរនៃព្រះមហាក្សត្រប្រទាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦។

សារថ្លែងអំណរគុណ នៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ មានខ្លឹមសារដូចតទៅ៖ «ព្រះរាជបុត្រ ជាទីស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុតស្មើជីវិតនៃ ម៉ាម៉ង់

ម៉ាម៉ង់ មានសេចក្តីសោមនស្សរីករាយជាទីបំផុត ចំពោះព្រះរាជសារថ្វាយពរ និងផ្កាដ៏ធំល្អស្រស់ ពី ព្រះរាជបុត្រ នៅក្នុងព្រះរាជវរោកាសដ៏មហាប្រសើរឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃ ណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ។

ម៉ាម៉ង់ សូមសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះសព្ទសាធុការពរជ័យដ៏ល្អបវរ និងសូម ព្រះ រាជបុត្រ ទទួលបាននូវមហាជោគជ័យជាបន្តទៀតក្នុងព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រ នៃ ព្រះរាជបុត្រ ព្រមទាំងបួងសួងគុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុសក្តិសិទ្ធក្នុងលោក ទេវតា រក្សាព្រះមហាស្វេតច្ឆ័ត្រ និងគុណបុណ្យព្រះបារមីអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ ព្រះអង្គ ជាពិសេសព្រះបារមីនៃ ប៉ាប៉ា ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះ បរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃប្រជាជាតិ ប្រជារាស្ត្រខ្មែរ និងទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី សូមព្រះអង្គជួយបីបាច់ថែរក្សា ព្រះរាជបុត្រ មានព្រះរាជសុខភាពល្អបរិបូរណ៏ ព្រះបញ្ញា ញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរបានប្រកបតែនឹងព្រះបរមសុខគ្រប់ប្រការសម្រាប់ប្រជាជាតិ ប្រជារាស្ត្រ កម្ពុជាដរាបតរៀងទៅ និងជាទីពឹងពំនាក់ដ៏កក់ក្តៅនៃប្រជាជាតិមាតុភូមិ និងប្រជារាស្រ្តជាទីស្រឡាញ់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

សូម ព្រះរាជបុត្រ ទទួលនូវសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅជាទីបំផុតស្មើជីវិតរបស់ មរ៉ាម៉ង់»៕