ឯកឧត្តម ម៉ម ប៊ុនហេង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី
12-04-2026 17:34
(ភ្នំពេញ)៖ ឯកឧត្តម ម៉ម ប៊ុនហេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងលោកជំទាវ សូមផ្ញើសារលិខិតគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩។
សារលិខិតរបស់ ឯកឧត្តម ម៉ម ប៊ុនហេង មានខ្លឹមសារដូច្នេះថា៖ «សម្តេចក្រឡាហោម ជាទីគោរពដ៏ខ្ពង់ខ្ពស់! ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លា ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ខាងមុខនេះ ខ្ញុំបាទ និងភរិយា សូមសម្តែងនូវមនោសញ្ចេតនារីករាយយ៉ាងក្រៃលែង គោរពស្រឡាញ់ដ៏ស្មោះស្ម័គ្រ និងសូមប្រសិទ្ធពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ គោរពជូនចំពោះ សម្តេច ក្រឡាហោម សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺន យូរ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព សេរីភាព និងភាពសម្បូរសប្បាយរុងរឿង ជាយូរអង្វែងដល់ប្រជាជាតិទាំងមូល។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទ និងភរិយា សូមសម្តែងនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ និងដឹងគុណ យ៉ាងជ្រាលជ្រៅ ចំពោះវិរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចក្រឡាហោម ដែលបានខិតខំប្រឹងប្រែង យកអស់ កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ទាំងមូល ព្រមទាំងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាល្បីល្បាញក្នុងតំបន់ និងនៅឆាកអន្តរជាតិ។
ជាថ្មីម្តងទៀត ខ្ញុំបាទ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី សូមតាមជួយបីបាច់ថែរក្សាការពារ និងប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ គោរពជូនចំពោះ សម្តេច ក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមសមប្រកបដោយពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណា- ចក្រកម្ពុជា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ និងភរិយា»៕





