* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ្នកជំនាញអារ្យធម៌ខ្មែរ៖ ព្រែកជីកហ្វូណនតេជោ ជាការបើកទ្វារអរិយធម៌ផ្លូវសមុទ្រទ្បើងវិញ

12-04-2026 19:37

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា នៅលើមាតុភូមិកម្ពុជាដើមស.វ.ទី២១នេះ, បើនិយាយអំពីអាណត្តិរាជរដ្ឋាភិបាលបន្ដវេនទី៧ ស្ថិតក្រោមការដឹកនាំសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានបន្ដពិធីបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ក្នុងកំណាត់ទី២ នៅថ្ងៃទី១១ មេសា ឆ្នាំ២០២៦នេះចេញពីព្រែកពោធិ៍ ខេត្តកណ្តាល- សមុទ្រខេត្តកែបមានប្រវែង ១៥១,៦គីឡូម៉ែត្រ យ៉ាងអធិកអធមនិងពោរពេញដោយក្ដីអំណរសាទរពីប្រជាជាតិខ្មែរទាំងក្នុង និងក្រៅប្រទេសមុនឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរដ៏នក្ខត្តឫក្សនិងឧត្តុង្គឧត្តម។

នៅថ្ងៃនេះ ចំពោះមរតកព្រែកជីកហ្វូណនតេជោដ៏ប្រពៃថ្លៃថ្លានេះ គឺមិនត្រឹមតែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកដ៏ធំសម្បើមប្រចាំសម័យកាលទំនើបនៃប្រវត្ដិសាស្រ្ដកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរស់ឡើងវិញនៃការតភ្ជាប់អរិយធម៌ផ្លូវទឹកសេដ្ឋកិច្ចកម្ពុជា ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មផ្លូវទឹកដ៏សំខាន់រវាងឥណ្ឌា, ចិន និងចក្រភពរ៉ូម ដែលធ្លាប់មានភាពរុងរឿងតាំងពីសម័យអាណាចក្រហ្វូណនពីស.វ.ទី១ដល់ស.វ.ទី៦ ដែលបុព្វបុរសខ្មែរបានកសាងព្រែកជីកនៅតំបន់ភាគខាងត្បូង ដើម្បីតភ្ជាប់ពីទីក្រុងអង្គរបុរី ទៅកាន់កំពង់ផែអូកែវ (វៀតណាមបច្ចុប្បន្ន) ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូននិងធ្វើពាណិជ្ជកម្មអន្តរជាតិ នៅតំបន់អាស៊ី និងទៅចក្រភពរ៉ូមនៃប្រទេសអ៊ីតាលី សហគមន៍អឺរ៉ុបបច្ចុប្បន្ន។

បើពោលឲ្យចំ ព្រែកជីកហ្វូណនតេជោនេះ គឺជាការបើកទ្វារឡើងវិញនៃអរិយធម៌ផ្លូវទឹកដ៏ទំនើបនៃដង្ហើមសេដ្ឋកិច្ច ដើម្បីតភ្ជាប់ពីទន្លេទៅសមុទ្រ និងអនុញ្ញាតឲ្យកម្ពុជាដឹកជញ្ជូនទំនិញជាតិផ្ទាល់ពីទន្លេមេគង្គ ទៅកាន់កំពង់ផែសមុទ្រក្នុងខេត្តកំពត និងកែប ឆ្ពោះទៅពិភពលោកដោយមិនចាំបាច់ឆ្លងកាត់ប្រទេសជិតខាង ជា"និមិត្តរូបនគរូបនីយកម្មនៃមហិច្ឆតាជាតិ" ដើម្បីតភ្ជាប់រវាងផ្ទៃក្នុងប្រទេស និងពិភពលោក ដែលពង្រឹងអធិបតេយ្យភាពជាតិ និងជាការតភ្ជាប់អរិយធម៌ផ្លូវទឹកនៃអាណាចក្រហ្វូណន បន្ដមកចក្រភពអង្គរ ដែលបុព្វបុរសខ្មែរបានឈានដល់កម្រិតកំពូលក្នុងការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រទឹក និងបារាយណ៍ដ៏ធំមហិមា ហើយមានភាពអស្ចារ្យលើពិភពលោក គឺជាបុរីនៃអរិយធម៌ទឹក និងបន្ដមកដល់បច្ចុប្បន្ន។

លោក រ័ត្ន សណ្តាប់ បន្ដថា បើពោលអំពីគុណតម្លៃនៃព្រែកជីកហ្វូណនតេជោនេះទៀតសោត ជាទស្សនវិស័យដ៏ឆ្លាតវៃនិងដ៏វែងឆ្ងាយទាំងក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រ សេដ្ឋកិច្ច និងនយោបាយ ជាការតភ្ជាប់រវាងផ្ទៃដីគោក ទៅទន្លេ និងសមុទ្រ តាមរយៈព្រែកជីក ហ្វូណនតេជោនេះ មិនមែនគ្រាន់តែជាការសម្រួលដល់ការដឹកជញ្ជូនប៉ុណ្ណោះទេ ថែមទាំងចំណេញនិងសន្សំសំចៃទៅលើការដឹកជញ្ជូនគឺជាសរសៃឈាមនៃសេដ្ឋកិច្ច ។

ព្រោះអរិយធម៌ទឹក បានផ្លាស់ប្តូរស្ថានភាពពីប្រទេសដែលធ្លាប់តែពឹងពាក់គេ ឬអាស្រ័យច្រករបៀងពឹងដង្ហើមអ្នកដទៃ ឲ្យទៅជាប្រទេសដែលមានដង្ហើមសេដ្ឋកិច្ចផ្ទាល់ខ្លួន និងជាស្ពានចម្លងនូវអត្តសញ្ញាណវប្បធម៌ ទេសចរណ៍ ព្រមទាំងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជាតិ ដោយបើកឱកាសឲ្យទំនិញ និងទំនាក់ទំនងការទូត ហូរចេញហូរចូលដោយសេរីទៅកាន់មហាសមុទ្រ ជា​មូលដ្ឋានគ្រឹះវិស័យសេដ្ឋកិច្ច ឧស្សាហកម្ម កសិកម្ម និងជាមជ្ឈមណ្ឌលទាក់ទាញវិនិយោគពាណិជ្ជកម្មជាសកល។

បានន័យថា ព្រែកជីកហ្ពូណនជាឆ្អឹងខ្នងនៃអរិយធម៌ផ្លូវទឹកខ្មែរ កន្លែងណាមានទឹក កន្លែងនោះមានជីវិត មានសហគមន៍ និងមានការរីកចម្រើន។ ឆ្លុះបញ្ចាំងអំពីទំនាក់ទំនងរវាងវប្បធម៌មនុស្សរស់នៅរវាងការគ្រប់គ្រងទឹក និងការកសាងជាតិ គឺជាសក្ខីភាពនៃអរិយធម៌ផ្លូវទឹកដ៏រឹងមាំ តាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន។

លើសពីនេះទៅទៀត បើនិយាយអំពីការប្រារព្ធពិធីបុណ្យអុំទូក និងការប្រើប្រាស់ទូកជាមធ្យោបាយធ្វើដំណើរ សុទ្ធតែជាធាតុផ្សំនៃអរិយធម៌ទឹក ដែលកើតចេញពីបារាយណ៍, ព្រែកជីក ,ទន្លេ ,សមុទ្រ ជាអរិយធម៌ដែលកកើតចេញពីការច្នៃប្រឌិតរបស់បុព្វបុរសខ្មែរ ដើម្បីរស់នៅដោយភាពសុខដុមរមនាជាមួយធម្មជាតិ និងការប្រើប្រាស់ធនធានទឹកដើម្បីកសាងភាពរុងរឿងជូនជាតិ មាតុភូមិ ជាស្ពានតភ្ជាប់ពីអតីតកាលដ៏រុងរឿង មកកាន់បច្ចុប្បន្នកាលដ៏សំបូរបែប និងឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។ ដូច្នេះព្រែកជីកហ្វូណនតេជោ មិនមែនគ្រាន់តែជាសំណង់វិស្វកម្មលើដី និងទឹកប៉ុណ្ណោះទេ ប៉ុន្តែក៏ជា "និមិត្តរូបនៃសេដ្ឋកិច្ចសេរីភាព" និងជាការបោះជំហានទៅមុខ ដោយភាពជឿជាក់និងមានទំនុកចិត្តរបស់ប្រជាជាតិខ្មែរនាដើមស.វ. ទី២១ ក្នុងកិច្ចការតភ្ជាប់ខ្លួន ទៅកាន់ចរន្តនៃអរិយធម៌សកលលោកម្ដងទៀត៕