* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែកញ្ញានេះ
* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន៣ព្រះអង្គ ត្រូវបានតែងតាំងជាព្រះរាជាគណៈថ្នាក់ចត្វា និងព្រះរាជាគណៈកិត្តិយស គណៈមហានិកាយ

12-04-2026 19:49

(ភ្នំពេញ)៖ សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន៣ព្រះអង្គ ត្រូវបានតែងតាំងជាព្រះរាជាគណៈថ្នាក់ចត្វា និងព្រះរាជាគណៈកិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។​ នេះបើតាមព្រះរាជក្រិត្យដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី​១២ ខែមេសា ឆ្នាំ២០២៦នេះ។

តាមរយៈ​ព្រះរាជក្រឹត្យលេខ នស/រកត/០៤២៦/៤២៧ និងព្រះរាជក្រឹត្យលេខ នស/រកត/០៤២៦/៤២៨ ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាសបង្គាប់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តែងតាំង៖
១- ព្រះសង្ឃាលង្ការមុនី យ៉ន កុសល្យ ឱ្យឡើងទីជា ព្រះសិរីសង្គាមមុនី ព្រះរាជាគណៈថ្នាក់ចត្វា
២- ព្រះសិរីកោសល សុំ សុខា ឱ្យឡើងទីជា ព្រះឥន្ទមុនី ព្រះរាជាគណៈថ្នាក់ចត្វា
៣- ព្រះគ្រូសង្ឃលេខានុរ័ក្ខ ព្រីង ឆាង ឱ្យឡើងទីជា ព្រះវិរិយសំវរ ព្រះរាជាគណៈកិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

គួររំលឹកផងដែរថា​ ព្រះរាជាគណៈទាំង៣ព្រះអង្គគឺ៖
(១)ព្រះសិរីសង្គាមមុនី យ៉ន កុសល្យ ប្រធានផ្នែកពុទ្ធិកមធ្យមសិក្សា នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ
(២) ព្រះឥន្ទមុនី សុំ សុខា ប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ
(៣)ព្រះវិរិយសំវរ ព្រីង ឆាង អនុប្រធានផ្នែកពុទ្ធិកឧត្តមសិក្សានិង
ក្រោយពុទ្ធិកឧត្តមសិក្សា នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ គឺជាសមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក​ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ទាំង​៣ព្រះអង្គ ដែលត្រូវបានតែងតាំងជាព្រះរាជាគណៈថ្នាក់ចត្វា និងព្រះរាជាគណៈកិត្តិយស គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមប្រគេនពរ ព្រះសិរីសង្គាមមុនី ព្រះឥន្ទមុនី ព្រះវិរិយសំវរ គង់នៅជាសុខក្នុងព្រះពុទ្ធសាសនានិងប្រកបដោយព្រះពុទ្ធពរទាំងឡាយបួនប្រការជានិច្ចនិរន្តរ៍តរៀងទៅ៕