* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អភិបាលខេត្តព្រះវិហារ នាំថវិកាសប្បុរសជន តាមរយៈសម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនគ្រួសារវីរកងទ័ពពលី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

12-04-2026 20:20

(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងនាំយកថវិកាសប្បុរសជន ដែលបានឧបត្ថម្ភតាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ជូនដល់ក្រុមគ្រួសារវីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅសមរភូមិទិសព្រះវិហារ។

ពិធីនេះបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្តព្រះវិហារ ក្នុងបរិយាកាសកក់ក្តៅ និងពោរពេញដោយមនោសញ្ចេតនាគោរពដល់វីរភាព និងការលះបង់ដ៏ថ្លៃថ្នារបស់វីរកងទ័ពកម្ពុជា ដែលបានបម្រើជាតិមាតុភូមិ។

លោក គីម រិទ្ធី បានថ្លែងថា ការយកចិត្តទុកដាក់ចំពោះគ្រួសារវីរកងទ័ព គឺជាកាតព្វកិច្ចមួយដ៏សំខាន់លោកក៏បង្ហាញពីការគោរព និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ព ដែលបានលះបង់ជីវិតដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីជាតិ ព្រមទាំងបានលើកទឹកចិត្តដល់ក្រុមគ្រួសារវីរកងទ័ពឱ្យបន្តរស់នៅដោយកម្លាំងចិត្តមាំមួន។

នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងជូនពរដល់បងប្អូនក្រុមគ្រួសារវីរកងទ័ពពលីទាំងអស់ ឱ្យទទួលបានសុខភាពល្អ សេចក្ដីសុខ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។

សូមបញ្ជាក់ថា ការចែករំលែកថវិកាសប្បុរសជនជូនគ្រួសារវីរកងទ័ពពលីនាពេលនេះ មិនត្រឹមតែជាការជួយសម្រាលទុក្ខលំបាកប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់ពីការយកចិត្តទុកដាក់ និងការមិនភ្លេចគុណបុណ្យរបស់វីរកងទ័ព ដែលបានបម្រើជាតិយ៉ាងស្មោះត្រង់ផងដែរ៕