* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សមិទ្ធផលបដិសណ្ឋារសាលាក្នុងវត្តពោធិ៍សុវណ្ណរង្សី ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោមម្លប់នៃសន្តិភាព និងការរីកចម្រើនជាប្រវត្តិសាស្ត្រនៃខេត្តពោធិ៍សាត់

12-04-2026 22:18

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណវត្តពោធិ៍សុវណ្ណរង្សី ស្ថិតនៅភូមិព្រែកតាវង ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានរៀបចំពិធីកាត់ខ្សែបូ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «បដិសណ្ឋារសាលា» ដ៏ស្ពៃស្កឹមស្ពៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាព កងកម្លាំងទាំង៣ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

លោក ណារ៉ា ចំរើន អភិបាលស្រុកកណ្ដៀង ឱ្យដឹងថា វត្តពោធិ៍សុវណ្ណរង្សី កសាងដំបូងនៅឆ្នាំ១៩៣៥ លើទួលភូមិព្រែកតាវង។ ក្រោយរងការបំផ្លិចបំផ្លាញក្នុងរបបប៉ុលពត វត្តត្រូវបានស្ដារឡើងវិញក្រោយឆ្នាំ១៩៧៩ ដោយមានការផ្ដួចផ្ដើមពីក្រុមគ្រួសារឧបាសក ឧបាសិកា និងសប្បុរសជន (គ្រួសារលោកតា អាំង ប៉ាវហ៊ឺ និងលោកយាយ គី រឿង)។ សមិទ្ធផលថ្មី បដិសណ្ឋារសាលា ចាប់កសាងចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ខែមេសា ឆ្នាំ២០២៦ ក្នុងទំហំ ២៤មx៨,៥ម រចនាបថខ្មែរ លម្អដោយសួនបៃតង និងដើមរំដួល (និមិត្តរូបជាតិ និងជានិស្ស័យរបស់លោក ឡុង ណារ៉ូ) ចំណាយថវិកាកសាង សរុបចំនួន៥២,៥០០ ដុល្លារ ដែលជាបច្ច័យសាមគ្គីពីកូនចៅ ចៅទួត របស់ស្ថាបនិកវត្ត រួមជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទ។ ការកសាងនេះ គឺដើម្បីឧទ្ទិសកុសលជូនបុព្វការីជន និងបម្រើប្រយោជន៍ក្នុងវិស័យពុទ្ធសាសនា សម្រាប់ពុទ្ធបរិស័ទប្រើប្រាស់ក្នុងពិធីបុណ្យផ្សេងៗ។

ក្នុងឱកាសដ៏វិសេសវិសាលនោះ លោក ខូយ រីដា បានថ្លែងថា សមិទ្ធផលដែលលេចរូបរាងឡើងនាពេលនេះ គឺកើតចេញពីផ្លែផ្កានៃ «ម្លប់សន្តិភាព» ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកបានបញ្ជាក់ថា បើគ្មានសន្តិភាព និងស្ថិរភាពនយោបាយទេ យើងក៏គ្មានឱកាសកសាងសមិទ្ធផលក្នុងវត្តអារាម និងជួបជុំគ្នាធ្វើបុណ្យទានយ៉ាងសប្បាយរីករាយដូចពេលនេះដែរ។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែន កម្ពុជា-ថៃ ដែលប្រជាពលរដ្ឋមានការយកចិត្តទុកដាក់ លោកអភិបាលខេត្តបានបញ្ជាក់ជូនយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាល តែងតែមានយន្តការដោះស្រាយដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងរក្សានូវកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង។

លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំឱ្យជឿលើការញុះញង់ ឬព័ត៌មានមិនពិត និងត្រូវមានទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការការពារទឹកដីឱ្យបានគង់វង្ស។

លោកអភិបាលខេត្ត ក៏បានលើកឡើងពីមោទនភាពចំពោះវឌ្ឍនភាពនៃខេត្តពោធិ៍សាត់ ក្នុងរយៈពេលជាង ៣ឆ្នាំនៃអាណត្តិរបស់លោក។ លោកបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាដ៏រឹងមាំរវាងរូបលោក និងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ធ្វើឱ្យខេត្តពោធិ៍សាត់ប្រែមុខមាត់ថ្មីជាប្រវត្តិសាស្ត្រ។

លោកអភិបាលខេត្ត ខូយ រីដា បានប្រសិទ្ធពរជ័យជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ ឱ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គលគ្រប់ក្រុមគ្រួសារ និងសូមចូលរួមសម្អាតអនាម័យបរិស្ថាន ជាពិសេសសំរាមឱ្យបានទាំងអស់គ្នា ដើម្បីលើកកម្ពស់សោភ័ណភាពខេត្តពោធិ៍សាត់របស់យើង ឱ្យស័ក្តិសមជាទីក្រុងស្អាត បរិស្ថានបៃតង និងដើម្បីថែរក្សាសុខុមាលភាពសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕