ទំនាយជោគជតារាសីប្រចាំឆ្នាំមមី អដ្ឋស័ក សម្រាប់អ្នកកើតឆ្នាំទាំង១២ !
13-04-2026 07:27
១៖ លោកអ្នកកើតឆ្នាំជូត
បើជាមនុស្សប្រុសទំនាយថាៈ
នៅក្នុងឆ្នាំនេះ ការរៀបមង្គលការរបស់អ្នកបានផលសម្រេចបំណងមែនពិត ប្រកបទៅដោយក្តីសុខ ប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្តិចបន្តួចរួចពី ហេតុភេទបែបនោះទៅនឹងបានល្អឡើងវិញ បើអ្នកធ្វើការងារ កាន់មុខតំណែងមាន មុខនាទី អ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន ការដែលត្រូវប្រុងប្រយ័ត្ន ជាទីបំផុតនោះ គឺចោរកម្ម និងអគ្គិភ័យបំផ្លាញ បើសិនជាមានជំងឺច្រើនតែផ្តាសាយ។
បើជាមនុស្សស្រីទំនាយថាៈ
ក្នុងឆ្នាំនេះ គឺជាឆ្នាំដែលលោកអ្នកមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្តិជាទីស្រឡាញ់ ឬមិត្តញាតិសន្តានដែលមានគុណបំណាច់លើរូបអ្នក ត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្តៅណាស់ណាទេ មានគេជួយឈឺឆ្អាលឱ្យអ្នកបានសាន្តសុខ បើទុកជាមានឧបសគ្គ ក្នុងការងារខ្លះ ក៏គង់នឹងសាបរលាបទៅវិញ បានដោយសារពេលនេះ មានភឿនរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញជួនកាលឆ្នាំនេះ អ្នកត្រូវរុះរើផ្ទះសម្បែង ជួសជុល ឬធ្វើថ្មី តែមិនជាការសំខាន់ទេ។
២៖ លោកអ្នកកើតឆ្នាំឆ្លូត
បើជាមនុស្សប្រុសទំនាយថាៈ
ក្នុងឆ្នាំនេះ អ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ឬត្រូវមានធុរៈជំងឺឈថ្កាត់ ប៉ុន្តែអ្នកត្រូវបាន មិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហ៊ឹង។ បើអ្នកចង់ធ្វើអ្វី ត្រូវពិចារណាមុខក្រោយឱ្យបានល្អិតល្អន់មែនទែន បើកាលណាភ្លាត់ការ អ្នកមុខជាត្រូវរងនូវអំពើសង្កត់សង្កិន យ៉ាងគួរឱ្យធរមានចិត្ត ចូរកុំគប្បីបញ្ចេញឈ្មោះបោះសម្លេង ជាតួកកំប្លែងលេងជាមួយគេ ញយៗពេក ចូរខំបំពេញខ្លួនឱ្យគេឃើញថាយើងជាមនុស្សមានរបៀប និងសុភាពរៀបរយ ចូរធ្វើសេចក្តីល្អតបតជាមួយសត្រូវ ទើបគ្រោះរបស់អ្នក នឹងត្រូវបន្ទោបង់បន្ធូរបន្ថយទៅបានខ្លះ ហើយពេលក្រោយ មានគេជួយឱ្យបានទ្រព្យនឹងបានស្តុកស្តម្ភ។
បើជាមនុស្សស្រីទំនាយថាៈ
ឆ្នាំនេះ ជាឆ្នាំដែលលោកអ្នកមានសេចក្តីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឱ្យដល់ទីកន្លែង ក្នុងឆ្នាំនេះជោគរាសី របស់អ្នកល្អជាទីបំផុតបើអ្នកមានបំណងធ្វើអ្វីមុខជាបានសម្រេចផលយ៉ាងមែនពិត ប៉ុន្តែជាអ្នកកុំផ្តេកផ្តួលនឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេក នៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្ត គួរតែប្រយ័ត្នឱ្យមែនទែន ហើយខំស្ទាបស្ទង់បន្តិចផងបើសិនជាវៀរមិនផុត។ នៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្តីសុខយ៉ាងក្រៃលែងៗ។
៣៖ លោកអ្នកកើតឆ្នាំខាល
បើជាមនុស្សប្រុសទំនាយថាៈ
ក្នុងឆ្នាំនេះ គឺជាឆ្នាំដែលជោគលាភមុខជានឹងមានមកដល់លោកអ្នកហើយ បើលោកអ្នកចង់ធ្វើអ្វីនឹងបានសម្រេចជាដរាប មិត្តភក្តិ ឬចៅហ្វាយនាយ ជាអ្នកប្រុងទំនុកបម្រង់ដល់អ្នក តែថារឿងដែលអ្នកត្រូវព្រិតប្រៀងខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពីនេះ ទៅនិន្ទាឱ្យអ្នកឯណោះ ឮឬដឹង បើអ្នកបានតមប្រាដកក្នុងហេតុភេទបែបនេះ ឈ្មោះថាខ្លួនអ្នកបានដោះស្រាយពីការបែកបាក់រវាងមេត្រីភាព។
បើជាមនុស្សស្រីទំនាយថាៈ
ឆ្នាំនេះ គឺជាឆ្នាំដែលជោគលាភមុខជានឹងមានដល់លោកអ្នក ហើយបើលោកអ្នកចង់ធ្វើអ្វីនឹងបានសម្រេចជាដរាប មិត្តភក្តិ ឬចៅហ្វាយនាយជាអ្នកទំនុកបម្រុងដល់អ្នក តែជារឿងដែលអ្នកត្រូវព្រិតប្រៀងខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពីនេះទៅនិន្ទាឱ្យអ្នកឯនោះឮ ឬដឹងបើអ្នកបានតមប្រាដកក្នុងហេតុភេទបែបនេះឈ្មោះ ថាខ្លួនអ្នកបានដោះស្រាយពីការបែកបាក់រវាងរមេត្រីភាព។
៤៖ លោកអ្នកកើតឆ្នាំថោះ
បើជាមនុស្សប្រុសទំនាយថាៈ
ក្នុងឆ្នាំនេះជាឆ្នាំ ដែលសម្រេចលាភផល ជូនដល់កណ្តាប់ដែយើងហើយ ទោះសត្រូវការប៉ុនប៉ងប្រទុស្តសារាយយ៉ាងដូចម្តេចក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យ គ្រប់ប្រការហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅ ថាបើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះ រាប់ថាល្អផ្តាច់ហើយ ប៉ុន្តែឧបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិព័ន្ធនឹងផ្តល់សេចក្តីរំខានដល់អ្នក ក្នុងរយៈឆ្នាំនេះមួយចំនួន។
បើជាមនុស្សស្រីទំនាយថាៈ
ក្នុងឆ្នាំនេះអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ឬត្រូវមានធុរៈជំងឺឈឺថ្កាត់ ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹង។ បើអ្នកចង់ធ្វើអ្វី ត្រូវពិចារណាមុខក្រោយ ឱ្យបានល្អិតល្អន់មែនទែន បើកាលណាភ្លាត់ការ អ្នកមុខជាត្រូវរងនូវអំពើសង្កត់សង្កិនយ៉ាងគួរឱ្យធរមានចិត្ត ចូរកុំគប្បីបញ្ចេញឈ្មោះបោះសម្លេង ជាត្លុកកកំប្លែងលេងជាមួយគេញយៗពេក ចូរខំបំពេញខ្លួនឱ្យគេឃើញថា យើងជាមនុស្សមានរបៀប និងសុភាពរៀបរយ ចូរធ្វើសេចក្តីល្អតបតជាមួយសត្រូវ ទើបគ្រោះរបស់អ្នក និងត្រូវបន្ទោបង់បន្ធូរបន្ថយទៅបានខ្លះហើយ ពេលក្រោយមានគេជួយឱ្យបានទ្រព្យសម្បត្តិ និងបានស្តុកស្តម្ភ។
៥៖ លោកអ្នកកើតឆ្នាំរោង
បើជាមនុស្សប្រុសទំនាយថាៈ
ក្នុងឆ្នាំនេះ ជាឆ្នាំដែលលោកអ្នកមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្តិជាទីស្រឡាញ់ ឬញាតិសន្តានដែលមានគុណបំណាច់លើរូបអ្នកត្រូវនិរាសពីគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាតផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្តៅណាស់ណាទេ មានគេជួយឈឺឆ្អាលឱ្យអ្នកបានសាន្តសុខ បើទុកជាមានឧបសគ្គក្នុងការងារខ្វះ ក៏គង់នឹងសាបរលាបទៅវិញបាន ដោយសារពេលនេះមានភឿនរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញ ជូនកាលឆ្នាំនេះអ្នកត្រូវរុះរើផ្ទះសម្បែង ជួសជុល ឬធ្វើថ្មី តែមិនជាការសំខាន់ទេ។
បើជាមនុស្សស្រីទំនាយថាៈ
ឆ្នាំនេះ ការរៀបចំមង្គលការរបស់អ្នកបានផលសម្រេចបំណងមែនពិតប្រកប ទៅដោយសេចក្តីសុខ ប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្តិចបន្តួច រួចពីហេតុភេទបែបនេះទៅនឹងបានល្អឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែងមានមុខនាទី លោកអ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុតនោះ គឺចោរកម្ម និងអគ្គិភ័យបំផ្លាញ បើសិនជាមានជំងឺ គឺច្រើនតែផ្តាសាយ។
៦៖ លោកអ្នកកើតឆ្នាំម្សាញ់
បើជាមនុស្សប្រុសទំនាយថាៈ
ក្នុងឆ្នាំនេះ គឺជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ ទោះជាយ៉ាងនេះក៏ដោយអ្នកគង់បានសម្រេច ក្នុងការដែលអ្នកបានតាំងចិត្តទុកយ៉ាងប្តូរផ្តាច់ មិត្តភក្តិរបស់អ្នក ឬ មនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគថោករាសីដឹកនាំអ្នកឱ្យខកខាតទុន ក្នុងរយៈឆ្នាំនេះ អ្នកមិនគួរធ្វើដំណើផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាង លក់ដូរឥវ៉ាន់ថ្មី ឬប្រកបការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសឱ្យសោះ ហើយមិនគួរនឹងរកឱ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត។
បើជាមនុស្សស្រីទំនាយថាៈ
ក្នុងឆ្នាំនេះ អ្នកតោងតែកែកុនប្រើសេចក្តីពិនិត្យពិច្ឆ័យឱ្យល្អិតល្អន់បន្តិច សូម្បីតែអ្នកដែលធ្លាប់រាប់រកអ្នកយ៉ាងណា ឬអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមឡើយថា និងបានកម្រៃផលពីវង់ការបែបនោះឱ្យសោះ ពុំនោះនឹងបណ្តាលហេតុពីក្នុងក្រុមគ្រួសារមានភ័យព្រួយ ឈឺថ្កាត់ ឬក៏មានរឿងទំនាស់ពីមនុស្សបម្រើការក្នុងលំនៅដ្ឋាន ជតារាសីអ្នកក្នុងឆ្នាំពុំប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្តីស្និទ្ធស្នាលរបស់លោកអ្នក និងផ្តល់ផលជាអសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែងដោយប្រើសេចក្តីឆ្លៀវឆ្លាត និងសេចក្តីអង់អាចឱ្យគ្រប់កម្លាំង ទើបអ្នកបានប្រាសចាកវិបត្តិទាំងនេះទៅខ្លះ។
៧៖ លោកអ្នកកើតឆ្នាំមមី
បើជាមនុស្សប្រុសទំនាយថាៈ
ក្នុងឆ្នាំនេះអ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបសគ្គ ជាញឹកញយក្នុងដំណើរការជីវិតធម្មតារបស់អ្នក ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្តទប់ទល់នឹងអធិករណ៍ឱ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឬកិច្ចការយ៉ាងណា ដោយសេចក្តីឧស្សាហ៍ និងស្វាហាប់ ចុងបំផុតអ្នកខំបំពេញឱ្យបាន អង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះបាន ទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញ ក្នុងរវាងអាយុប៉ុណ្ណេះ។
បើជាមនុស្សស្រីទំនាយថាៈ
ក្នុងឆ្នាំនេះ អ្នកនឹងបានមុខការងារធ្វើជាពិតប្រាកដ បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្តីប្រាថ្នា ជួបលាភផលយ៉ាងនឹកស្មានមិនដល់ តែបើទោះបីជាយ៉ាងក៏ដោយ ក៏គង់តែនៅមានមនុស្សឫស្សាចំពោះផលល្អរបស់អ្នកជានិច្ច នៅក្នុងរឿងនេះអ្នកកុំខ្លាចឱ្យសោះ ព្រោះមានអ្នករង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង ខាងមុខនៃការដូចពោលនេះ ចូរអ្នកប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយ មកលួងបញ្ចុះបញ្ចូលបញ្ចោរលើកជើងអ្នកឱ្យចូលរួមការងារជាមួយគេ ទោះការងារនោះ មានសភាពយ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធទាំងអស់។ ហើយមិនគួរលីសែងរែកពុនលើកដាក់របស់ធ្ងន់ហួសពេកទេ ក្រែងថ្លោះ ចង្កេះគ្រេចឆ្អឹងខ្នង។
៨៖ លោកអ្នកកើតឆ្នាំមមែ
បើជាមនុស្សប្រុសទំនាយថាៈ
ក្នុងឆ្នាំនេះជាឆ្នាំល្អប្រសើរណាស់នឹងបានលាភធំ តែមុននឹងកើតលាភផលត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុដូចនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មវាបំណងទុក បន្ទាប់ពីនោះទៅអ្នកត្រូវបានទទួលមុខតំណែងនាទីថ្មី មាននាទីទទួលខុសត្រូវជាន់ខ្ពស់ រីឯជោគលាភដែលអ្នកត្រូវបាននោះ នឹងបានមកពីទីឆ្ងាយៗ តែត្រូវខំរក្សាកាយឱ្យល្អ ក្រែងមានជំងឺតម្កាត់ខ្លះផង។
បើជាមនុស្សស្រីទំនាយថាៈ
ឆ្នាំនេះ ជាឆ្នាំដែលលោកអ្នកមានសេចក្តីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឱ្យដល់ទីកន្លែង ក្នុងឆ្នាំនេះជោគរាសី របស់អ្នកល្អជាទីបំផុត បើអ្នកមានបំណងធ្វើអ្វីមុខជាបានសម្រេចផលយ៉ាងមែនពិត ប៉ុន្តែថាអ្នកកុំផ្តេកផ្តួលនឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេក នៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្ត គួរតែប្រយ័ត្នឱ្យមែនទែន ហើយខំស្ទាបស្ទង់បន្តិចផង បើសិនជាវៀរមិនផុត។ នៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្តីសុខយ៉ាងក្រៃលែង។
៩៖ លោកអ្នកកើតឆ្នាំវក
បើជាមនុស្សប្រុសទំនាយថាៈ
ឆ្នាំនេះ គឺជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្តូរទីលំនៅផង ពុំនោះសោតនាទីរបស់អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ជួរ ឬជំនួញជួញប្រែជាអាជីព ការនេះនឹងបណ្តាលជាហេតុឱ្យមានសេចក្តីចង្អៀតខ្លះៗ តំណទៅពេលខាងមុខក្នុងឆ្នាំនេះ អ្នកនឹងមានស្កៀបរមាស់រង្គោះរង្គើដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុកវានឹងធ្វើមោះមិនគាប់ ឱ្យអ្នកមានសេចក្តីហ្មងមួររឿយៗ មួយវិញទៀតញាតិព័ន្ធ ឬមិត្តភក្តិនឹងកើតក្តី រង្គៀសឫស្សាដល់អ្នក ដោយបំពានលើផលល្អ និងសេចក្តីចម្រើនរបស់អ្នក ហេតុការណ៍ទាំងអស់នេះ ចូរអ្នកកុំភ្លេចស្មារតីឱ្យសោះ យ៉ាងហោចណាស់ក៏នឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ។
បើជាមនុស្សស្រីទំនាយថាៈ
ឆ្នាំនេះ គឺជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្តូរទីលំនៅផង ពុំនោះសោតនាទីរបស់អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ជួរ ឬជំនួញជួញប្រែជាអាជីព ការនេះនឹងបណ្តាលជាហេតុឱ្យមានសេចក្តីចង្អៀតខ្លះៗ តំណទៅពេលខាងមុខក្នុងឆ្នាំនេះ អ្នកនឹងមានស្កៀបរមាស់រង្គោះរង្គើដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុកវានឹងធ្វើមោះមិនគាប់ ឱ្យអ្នកមានសេចក្តីហ្មងមួររឿយៗ មួយវិញទៀតញាតិព័ន្ធ ឬមិត្តភក្តិនឹងកើតក្តី រង្គៀសឫស្សាដល់អ្នក ដោយបំពានលើផលល្អ និងសេចក្តីចម្រើនរបស់អ្នក ហេតុការណ៍ទាំងអស់នេះ ចូរអ្នកកុំភ្លេចស្មារតីឱ្យសោះ យ៉ាងហោចណាស់ក៏នឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ។
១០៖ លោកអ្នកកើតឆ្នាំរកា
បើជាមនុស្សប្រុសទំនាយថាៈ
ឆ្នាំនេះ ជាឆ្នាំដែលលោកអ្នកមានសេចក្តីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឱ្យដល់ទីកន្លែង ក្នុងឆ្នាំនេះជោគរាសីរបស់អ្នកល្អជាទីបំផុត បើអ្នកមានបំណងធ្វើអ្វីមុខជាបានសម្រេចផលយ៉ាងមែនពិត ប៉ុន្តែថាអ្នកកុំផ្តេកផ្តួលនឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេក នៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្ត គួរតែប្រយ័ត្នឱ្យមែនទែន ហើយខំស្ទាបស្ទង់បន្តិចផង បើសិនជាវៀរមិនផុត។ នៅក្នុងបន្ទុកក្រុម គ្រួសារមានសេចក្តីសុខយ៉ាងក្រៃលែង។
បើជាមនុស្សស្រីទំនាយថាៈ
ក្នុងឆ្នាំនេះជាឆ្នាំល្អប្រសើរណាស់នឹងបានលាភធំ តែមុននឹងកើតលាភផលត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុដូចនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មវាបំណងទុក បន្ទាប់ពីនោះទៅអ្នកត្រូវបានទទួលមុខតំណែងនាទីថ្មីមាននាទី ទទួលខុសត្រូវជាន់ខ្ពស់ ឯជោគលាភដែលអ្នកត្រូវបាននោះនឹងបានមកពីទីឆ្ងាយ។ តែត្រូវខំរក្សាកាយឱ្យល្អ ក្រែងមានជំងឺតម្កាត់ខ្លះផង។
១១៖ លោកអ្នកកើតឆ្នាំច
បើជាមនុស្សប្រុសទំនាយថាៈ
ក្នុងឆ្នាំនេះអ្នកនឹងបានមុខការងារធ្វើជាពិតប្រាកដ បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្តីប្រាថ្នា ជួបលាភផលយ៉ាងនឹកស្មានមិនដល់ តែបើទោះទៅជាយ៉ាងនោះ ក៏ដោយក៏គង់តែនៅមានមនុស្សឬស្សា ចំពោះលទ្ធផលល្អរបស់អ្នកជានិច្ច នៅក្នុងរឿងនេះ អ្នកកុំខ្លាចឱ្យសោះ ព្រោះមានអ្នករង់ចាំជួយ ឈឺឆ្អាលអ្នកពេញទំហឹងខាងមុខនៃការដូចពោលនេះ ចូរអ្នកប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយ មកលួងបញ្ចុះបញ្ចូលបញ្ហាលើកជើងអ្នកឱ្យចូលរួមការងារជាមួយគេ ទោះការងារនោះមានសភាពយ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធទាំងអស់។ ហើយមិនគួរលីសែងរែកពុនលើកដាក់របស់ធ្ងន់ហួសពេកទេ ក្រែងថ្លោះចង្កេះគ្រេចឆ្អឹងខ្នង។
បើជាមនុស្សស្រីទំនាយថាៈ
ក្នុងឆ្នាំនេះ អ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបសគ្គជាញឹកញយ ក្នុងដំណើរការជីវិតធម្មតារបស់អ្នក ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្តទប់ទល់ និងអធិករណ៍ឱ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឬកិច្ចការយ៉ាងណាៗដោយសេចក្តីឧស្សាហ៍ និងស្វាហាប់ ចុងបំផុតអ្នកខំបំពេញឱ្យបានអង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះ បានទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញ ក្នុងរវាងអាយុប៉ុណ្ណេះ។
១២៖ លោកអ្នកកើតឆ្នាំកុរ
បើជាមនុស្សប្រុសទំនាយថា:
នៅក្នុងឆ្នាំនេះ អ្នកតោងតែកែកុនប្រើសេចក្តីពិនិត្យពិច្ឆ័យឱ្យល្អិតល្អន់បន្តិច សូម្បីតែអ្នកដែលធ្លាប់រាប់អានអ្នកយ៉ាងណា ឬអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមឡើយថា នឹងបានកម្រៃផលពីវង់ការបែបនោះឱ្យសោះ ពុំនោះនឹងបណ្តាលហេតុពីក្នុងក្រុមគ្រួសារ មានភ័យព្រួយឈឺថ្កាត់ ឬក៏មានរឿងទំនាស់ពីមនុស្សបម្រើការក្នុងលំនៅដ្ឋាន ជតារាសីអ្នកក្នុងឆ្នាំនេះពុំប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្តីស្និទ្ធស្នាលរបស់លោកអ្នក និងផ្តល់ផលជាអសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែងដោយប្រើសេចក្តីឆ្លៀវឆ្លាត និងសេចក្តីអង់អាច ឱ្យគ្រប់កម្លាំង ទើបអ្នកបានប្រាសចាកវិបត្តិទាំងនេះទៅខ្លះ។
បើជាមនុស្សស្រីទំនាយថាៈ
ក្នុងឆ្នាំនេះ គឺជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ ទោះជាយ៉ាងណាក៏ដោយអ្នកគង់បានសម្រេច ក្នុងការដែលអ្នកបានតាំងចិត្តទុកយ៉ាងប្តូរផ្តាច់ មិត្តភក្តិរបស់អ្នក ឬមនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគថោករាសី ដឹកនាំអ្នកឱ្យរកខាតទុនក្នុងរយៈឆ្នាំនេះ អ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរឥវ៉ាន់ថ្មី ឬប្រកបការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសឱ្យសោះ ហើយមិនគួរពឹងរកឱ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត៕
ដកស្រង់ចេញពីសៀវភៅមហាសង្ក្រាន្តឆ្នាំថ្មី របស់លោក អ៉ឹម បុរិន្ទ អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ ចិន សកល




