សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង រៀបចំអាហារដល់កុមារកំព្រា, កុមារពិការ និងអ្នកថែទាំ នៅមជ្ឈមណ្ឌលទារក និងកុមារជាតិ (Video inside)

13-04-2026 09:17

(ភ្នំពេញ)៖ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ បានឧបត្ថម្ភការរៀបចំអាហារដល់កុមារកំព្រា, កុមារពិការ និងអ្នកថែទាំ នៅមជ្ឈមណ្ឌលទារក និងកុមារជាតិ ចំនួន ២០តុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ រាល់ថ្ងៃមជ្ឈមណ្ឌលនេះ មានកុមារកំព្រា និងពិការ ចំនួន ២១២នាក់ និងបុគ្គលិក អ្នកថែទាំ ចំនួន ៨០នាក់។

លោកស្រី ថោ ពៅ ប្រធានមជ្ឈមណ្ឌលទារក និងកុមារជាតិ បានថ្លែងអំណរគុណសម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ដែលបានឧបត្ថម្ភថវិកាដល់មជ្ឈមណ្ឌលទារក និងកុមារជាតិ បើទោះបីជាសម្តេច មិនអាចអញ្ជើញមកផ្ទាល់បាន។ សូមជម្រាបថា សម្តេច ហោ ណាំហុង បានផ្តល់ជំនួយឧបត្ថម្ភថវិកាដល់ មជ្ឈមណ្ឌលទារក និងកុមារជាតិ ជាង ៣០ម៉ឺនដុល្លារអាមេរិក៕