បណ្ឌិត ញិល រដ្ឋា៖ ប្រសិនជាវិបត្តិនៅមជ្ឈិមបូព៌ាថយចុះ នោះស្ថានភាពកម្ពុជា-ថៃ នឹងត្រឡប់ទៅសភាពដើមមុនមានជម្លោះ
13-04-2026 15:44
(ភ្នំពេញ)៖ នៅក្នុងនាមជាអ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ លោកបណ្ឌិត ញិល រដ្ឋា មើលឃើញថា នៅពេលដែលវិបត្តិនៅមជ្ឈិមបូព៌ាថយចុះ នោះស្ថានភាពកម្ពុជា-ថៃ នឹងត្រឡប់ទៅសភាពដើមវិញ ដូចមុនពេលមានជម្លោះ ព្រោះនៅពេលនេះស្ថានភាពផ្ទៃក្នុងរបស់ថៃ ហាក់មានភាពប្រសើរអាចគ្រប់គ្រងបាន ហើយថៃ ក៏នៅតែចង់បន្តរកស៊ីជាមួយកម្ពុជា ដែលជាប៉ូលសេដ្ឋកិច្ចសំខាន់មួយរបស់ថៃ នាពេលកន្លងមក។
បន្ថែមពីនេះលោកបណ្ឌិត ក៏មើលឃើញថា ស្ថានភាពព្រំដែនកម្ពុជា-ថៃ ក៏នឹងមានដំណោះស្រាយ ដែលអាចទទួលយកបានទាំងសងខាងផងដែរ នៅពេលដែលនយោបាយផ្ទៃក្នុងថៃ មានលំនឹងឡើងវិញ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖







