លោកបណ្ឌិ ញិល រដ្ឋា៖ តាមរយៈយូណេស្កូ នឹងធ្វើឲ្យពិភពលោកចូលមកពាក់ព័ន្ធ តម្រូវឲ្យថៃ មានទទួលខុសត្រូវលើការបំផ្លាញប្រាសាទបុរាណខ្មែរ (Video inside)

13-04-2026 15:40

(ភ្នំពេញ)៖ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា វត្តមានរបស់បារាំងមានសារៈសំខាន់ណាស់ ក្នុងនាមជាអំណាចទន់ ផ្នែកការទូតនិងផ្លូវច្បាប់ ដែលអាចជម្រុញឲ្យ អង្គការយូណេស្កូ UNESCO ធ្វើការកាន់តែសកម្ម និងទាញឲ្យពិភពលោកបានឃើញទង្វើដ៏អមនុស្សធម៌របស់ថៃ ដែលបានបំផ្លាញប្រាសាទព្រះវិហារ និងប្រាសាទតាមាន់ខ្មែរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

លោកបណ្ឌិត បានបញ្ជាកថា នៅពេលដែលអង្គការយូណេស្កូ UNESCO ចូលមកដោះស្រាយបញ្ហានេះ នោះថៃ មិនមែនឈ្លានពាន និងប៉ះពាល់លើប្រទេសកម្ពុជា តែមួយទៀតទេ ប៉ុន្តែបានប៉ះពាល់ដល់ពិភពលោកទាំងមូលផងដែរ។ ការបញ្ជាក់បែបនេះរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖