សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតគោរពជូនពរ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី

13-04-2026 19:08

(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៤៧០ គ.ស.២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ព្រមទាំងសហការី នៃកាកបាទក្រហមកម្ពុជា សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនសម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណឈ្លាសវៃ
និងមានជន្មាយុយឺនយូរ ដើម្បីរួមចំណែក ក្នុងបុព្វហេតុជាតិមាតុភូមិ ជារៀងដរាបតទៅ។

ជាមួយគ្នានេះ យើងខ្ញុំនិងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវការគោរពកោត សរសើរដ៏ខ្ពង់ខ្ពស់ ចំពោះគំរូវីរភាព និងឆន្ទៈប្រកបដោយមនសិការស្នេហាជាតិ របស់ សម្តេចឥស្សរ វិទេសបញ្ញា គឺជាឥស្សរជននយោបាយដ៏សកម្មមួយរូប ដែលកន្លងមកបានលះបង់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី បម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ ហើយក៏ជាថ្នាក់ដឹកនាំដែលមាននីតិកោសល ជ្រៅជ្រះក្នុងវិស័យការទូត ជាពិសេសការខិតខំប្រឹងបែងយ៉ាងខ្ជាប់ខ្ជួនរបស់សម្តេច បានជួយពង្រឹង ខឿនសេដ្ឋកិច្ចជាតិ មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសក្នុងតំបន់ និងលើឆាក អន្តរជាតិ ជាច្រើនទសវត្សរ៍ បន្តរហូតមកដល់បច្ចុប្បន្ន។

ក្នុងឱកាសសិរីសួស្តីដ៏ថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុ ស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាជាតិ មាតុភូមិកម្ពុជា ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមអភិបាលប្រោះព្រំ គ្រងរក្សា សម្តេចឥស្សរវិទេសបញ្ញា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕