សហគមខ្មែរនៅប្រទេសបារាំង រៀបចំសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
13-04-2026 20:19
(ភ្នំពេញ)៖ សហគមខ្មែរនៅប្រទេសបារាំង នៅថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២៦នេះ បានរៀបចំកម្មវិធី «សង្រ្កាន្តខ្មែរនៅវត្តច័ន្ទរង្សី»ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០។ដោយមានការចូលរួមពីញាតិមិត្តពុទ្ធបរិស័ទ ជិតឆ្ងាយ ដែលរស់នៅប្រទេសបារាំងយ៉ាងច្រើនកុះករ។
សូមជម្រាបផងដែរថា កម្មវិធីនេះ ក៏មានលេងល្បែងប្រជាប្រិយ និងច្រៀងរាំកំសាន្ត ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើងផងដែរ៕












