* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សក្តានុពល «មាសបៃតង» កម្ពុជា ត្រូវនាំទៅផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរបារាំង-អឺរ៉ុប តាមរយៈកិច្ចសហការជាមួយ អង្គការ កូ.ដូ.ខ្មែរ

14-04-2026 15:51

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងអង្គការ កូ.ដូ.ខ្មែរ (CODEAUKHMER) លើការជំរុញវិស័យអេកូទេសចរណ៍ ដោយមានការចូលរូមពីលោក Pierric REYNAUD តំណាងស្ថានទូតបារាំងប្រចាំកម្ពុជា ព្រមទាំងលោក-លោកស្រីតំណាងភាគីពាក់ព័ន្ធនឹងគម្រោងជំរុញអេកូទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។

រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក អាំង ពិទូ ប្រធានអង្គការ លោកតំណាងស្ថានទូតបារាំងប្រចាំកម្ពុជា លោក-លោកស្រីជាភាគីពាក់ព័ន្ធទាំងអស់ ចំពោះគំនិតផ្តួចផ្តើមដ៏ល្អដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានចាត់ទុកវិស័យនេះជាចន្ទល់សេដ្ឋកិច្ចជាតិ។

តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ពិសេសអេកូទេសចរណ៍ដ៏ស្រស់ស្អាតដែលជាពេជ្រមិនទាន់ច្នៃ នឹងត្រូវបាននាំយកទៅផ្សព្វផ្សាយដល់សហគ្រាសថាមពលរដ្ឋបារាំងដ៏ធំគឺ EDF-GDF ដើម្បីទាក់ទាញបុគ្គលិកជ្រើសរើសកម្ពុជាជាគោលដៅទេសចរណ៍សម្រាប់ការឈប់សម្រាកប្រចាំឆ្នាំរបស់ខ្លូន ព្រមទាំងភ្ញៀវទេសចរបារាំង និងអឺរ៉ុបផ្សេងៗ ទៀតតាមរយៈបណ្តាញរបស់អង្គការ។

បន្ថែមពីលើនេះ រដ្ឋមន្ត្រី ហួត ហាក់ ស្នើភាគីពាក់ព័ន្ធរួមគ្នាអនុវត្តគម្រោងនេះឱ្យសកម្ម ដើម្បីនាំមកនូវលទ្ធផលជាក់ស្តែង និងប្រកបដោយផ្លែផ្កា ជាមួយកំណើនភ្ញៀវទេសចរបារាំង និងអឺរ៉ុបមកកម្ពុជាកាន់តែច្រើនឡើង ជាពិសេសក្នុងរដូវកាលបៃតងខាងមុខនេះ។

ភាគីទាំងអស់មានទស្សនៈរួមគ្នាថាការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសអេកូទេសចរណ៍ ពិតជាមានសារៈសំខាន់ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពដ៏ជ្រាលជ្រៅ និងជាប្រវិត្តសាស្រ្តរវាងកម្ពុជា-បារំាង ក៏ជាការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន បង្កើនឱកាសការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ កែលម្អជីវភាពរស់នៅ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងលើកកម្ពស់កិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ ជាគោលដៅអេកូទេសចរណ៍ដ៏ទាក់ទាញ។

ជាកិច្ចបញ្ចប់ រដ្ឋមន្ត្រី ហួត ហាក់ បានផ្ញើសារជូនពរដល់គណៈប្រតិភូ និងក្រុមការងារ ឱ្យមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងជូនពរឱ្យធ្វើដំណើរត្រឡប់ដោយសុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដែលនឹងមកដល់នាពេលខាងមុខនេះ។

សូមជម្រាបជូនថា អង្គការ កូ.ដូ.ខ្មែរ គឺជាអង្គការបារាំង-ខ្មែរ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៤ មានគោលបំណងជំរុញការអភិវឌ្ឍជនបទនៅកម្ពុជា តាមរយៈការអប់រំ និងសាមគ្គីភាព ហើយទទួលបានការគាំទ្រពីស្ថាប័នជាច្រើន ជាពិសេសសហគ្រាសរដ្ឋ EDF-GDF ដែលបានផ្តល់ទំនុកចិត្តរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំសម្រាប់និយោជិករបស់ខ្លួនមកកម្ពុជា ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០០៨ រហូតមក៕