* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី(សេះ) ឆ្លុះបញ្ចាំងអំពីការកសាងនិងអភិវឌ្ឍន៍ជាតិក្នុងអរិយធម៌ខ្មែរយ៉ាងណា?

14-04-2026 16:51

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា នៅក្នុងឱកាសពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី (ឆ្នាំសេះ) ដែលរាជរដ្ឋាភិបាលស្ថិតក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានរៀបចំកម្មវិធីនគរសង្រ្គាន្ដ នៅរាជធានីភ្នំពេញ បេះដូងនៃកម្ពុជរដ្ឋយ៉ាងអធិកអធមក៏ដូចជាបណ្តាខេត្ដទូទាំងប្រទេសដែលពោរពេញដោយក្ដីសប្បាយរីករាយនេះ ពិតជាឆ្លុះបញ្ចាំងអំពីស្នាដៃ និងភាពជោគជ័យធំៗ ថ្មីៗ របស់រាជរដ្ឋាភិបាលកាលពីឆ្នាំកន្លងមក និងឈានចូលឆ្នាំថ្មី ក្នុងការកសាងនិងអភិវឌ្ឍន៍ជាតិក្នុងអរិយធម៌ខ្មែរដ៏ស្រស់បវរ។

ក្នុងនោះ នារយៈពេលកន្លងមកនេះ ការកសាងនិងអភិវឌ្ឍជាតិបានរីកដុះដាលលើវិស័យជាច្រើនដែលជាទីមោទនភាពនោះ គឺមានដូចជា៖ ការបើកដំណើរការព្រលានយន្តហោះអន្តរជាតិតេជោ ខ្នាតយក្សលំដាប់ទី៩លើពិភពលោក ដ៏ថ្មីស្រឡាង ដែលជាការបើកច្រកផ្លូវអាកាសផ្ទាល់ភ្ជាប់ទៅពិភពលោក និងពិធីបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ក្នុងកំណាត់ទី២ នៅថ្ងៃទី១១ មេសា ឆ្នាំ២០២៦ ចេញពីព្រែកពោធិ៍ ខេត្តកណ្តាល- សមុទ្រខេត្តកែបមានប្រវែង ១៥១,៦គីឡូម៉ែត្រ គឺសុទ្ធតែជាសមិទ្ធផលដ៏មហាធំធេងជាប្រវត្ដិសាស្រ្ដ ដើម្បីពង្រឹងឯករាជ្យភាព ដោយតភ្ជាប់លើវិស័យដឹកជញ្ជូនផ្លូវអាកាស និងផ្លូវទឹកទៅកាន់ពិភពលោករបស់រាជរដ្ឋាភិបាលបន្ដវេន ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ដើម្បីជាទុកមរតកជាតិអស់កល្ប។

ទន្ទឹមនឹងនេះ កម្ពុជារក្សាបាននូវសន្តិភាពពេញលេញ ដែលជាគ្រឹះអនុញ្ញាតឲ្យកម្ពុជាអាចរៀបចំព្រឹត្តិការណ៍ធំៗ និងទាក់ទាញវិនិយោគិនបរទេសមកបង្កើតរោងចក្រដំឡើងរថយន្ត និងឧស្សាហកម្មធុនធ្ងន់ ជុំរុញកំណើនសេដ្ឋកិច្ច និងផ្ដោតលើការធ្វើទំនើបកម្មសេដ្ឋកិច្ចឌីជីថល និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជនរាប់ម៉ឺននាក់។
លើឆាកអន្តរជាតិកម្ពុជាបន្តដើរតួនាទីយ៉ាងសកម្មក្នុងក្របខ័ណ្ឌអាស៊ាន , អ.ស.ប. និងយន្តការច្បាប់អន្តរជាតិដើម្បីដោះស្រាយពីការឈ្លានពានថៃ មកលើអធិបតេយ្យភាពកម្ពុជា ពិសេសនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ កម្ពុជារៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ដែលមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាល ពិសេសប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង- Emmanuel Macron និងមកបំពេញបេសកកម្មផ្លូវរដ្ឋនៅកម្ពុជា។

លោក រ័ត្ន សណ្តាប់ បន្តថា ក្នុងបរិបទនៃសង្រ្គាន្ដឆ្នាំថ្មីនេះ គឺជានិមិត្តរូបនៃការឆ្លងកាត់ការផ្លាស់ប្តូរពីឆ្នាំចាស់ទៅឆ្នាំថ្មី ឆ្នាំមមី (ឆ្នាំសេះ) ជាសត្វដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនិងអរិយធម៌ខ្មែរ សេះតំណាងឲ្យភាពវាងវៃ ភាពរវៀសនិងថាមពល ភាពលឿន រហ័សរហួននិងការបំបោលឆ្ពោះទៅមុខមិនរុញរា។ ជានិមិត្តរូបបង្ហាញពីការបោះជំហានទៅមុខដោយភាពជឿជាក់ និងការសម្រេចបានក្នុងកិច្ចការងារផ្សេងៗ ដ៏ត្រចះត្រចង់ដល់ប្រទេសជាតិដែលកំពុងបោះជំហានយ៉ាងលឿន ក្រោមទង់ស្មារតីសាមគ្គីភាពដ៏ស្អិតរមួតរវាងថ្នាក់ដឹកនាំនិងប្រជាជននាំមកនូវជោគជ័យលើគ្រប់វិស័យ ទាំងការរកស៊ី និងការងាររាជការ នឹងភាពអត់ធ្មត់ កម្លាំងថាមពលដែលនាំមកនូវការរីកចម្រើន សិរីមង្គល វិបុលសុខ និងភាពរុងរឿងដល់សង្គមជាតិ។

ក្នុងវប្បធម៌ខ្មែរ សេះគឺជាដៃគូដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍអរិយធម៌ខ្មែរដែលរំលេចចម្លាក់សេះតាមជញ្ជាំងប្រាសាទបុរាណដូចជាអង្គរវត្ត, បាយ័ន និងរូបសំណាកសេះសនៅវត្តភ្នំដូនពេញ បានគ្របដណ្តប់លើការដឹកជញ្ជូនកសិកម្ម សង្គ្រាម ដោយសេះបានផ្លាស់ប្តូរដំណើរនៃប្រវត្តិសាស្ត្រខ្មែរ ក្លាយជាចក្រភពដ៏រុងរឿង ដោយល្បឿនកម្លាំងដ៏រឹងមាំ និងការស៊ូទ្រាំរបស់សេះ បម្រើសង្គមជាតិដោយភក្ដីភាពនិងសេចក្តីថ្លៃថ្នូរ។

ម្យ៉ាងវិញទៀតនៅក្នុងប្រព័ន្ធជំនឿខ្មែរ នៅប្រាសាទនាគព័ន្ធព្រះពោធិសត្វ តំណាងដោយសេះពលហៈ ជាយានជំនិះមួយដ៏ប្រសើរសម្រាប់ ពុទ្ធសាសនិកឆ្លងកាត់សមុទ្រនៃទុក្ខ ឬវដ្តសង្សាដើម្បីឆ្ពោះទៅកាន់ត្រើយព្រះនិព្វាន ដែលជាការប៉ងប្រាថ្នារបស់មនុស្សលោក។ អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរនោះគឺ ដើម្បីសង្គ្រោះដល់ពួកឈ្មួញ ដែលពោរពេញទៅដោយទុក្ខ ព្រះពោធិសត្វ លោកេស្វរៈ ដ៏មានបុណ្យទ្រង់បានក្លែងខ្លួនជាសត្វសេះមួយ គឺជាអវតារបស់ព្រះពោធិសត្វលោកេស្វរៈ ដែលបានហោះចុះមកជួយសង្គ្រោះពួកឈ្មួញ ឲ្យរួចផុតពីការយាយីរបស់ពួកយក្ខិនីនៅលើកោះលង្កា ប្រកបដោយព្រះករុណាមេត្តាធម៌។

ក្នុងការសំយោគប្រព័ន្ធជំនឿខ្មែរ-ចិន រូបភាព "សេះបំបោលប្រាំបី" តែងត្រូវបានគេព្យួរក្នុងផ្ទះ ឬកន្លែងធ្វើរកស៊ីបង្ហាញពីភាពជោគជ័យ រហ័សរហូន ដែលនាំមកនូវលាភសក្ការៈ និងការរីកចម្រើនទៅមុខជានិច្ច។ ដូច្នេះទេវតាឆ្នាំថ្មី ឆ្នាំមមី(ឆ្នាំសេះ) គឺជាសត្វតំណាងឲ្យធាតុភ្លើង ជាពន្លឺព្រះអាទិត្យ នឹងនាំមកនូវភាពរស់រវើក សុខភាពល្អ និងការរកស៊ីមានបានដល់ក្រុមគ្រួសារ ជាតំណាងនៃកម្លាំងថាមពលដែលរុញច្រានជីវិតឲ្យទៅមុខដោយភាពក្លាហាន និងរហ័សរហួនក្នុងឱកាសឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីដ៏ប្រពៃថ្លៃថ្លានេះ៕