* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* Apple ប្រកាសបង្ហាញ iPhone អេក្រង់បត់ជាលើកដំបូង
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សង្ក្រាន្តស្រុកតាំងគោក បានរំលេចនូវការលើកស្ទួយវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ

14-04-2026 19:02

(កំពង់ធំ)៖ ដើម្បីចូលរួមលើកស្ទួយវប្បធម៌ប្រពៃណីខ្មែរនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រដ្ឋបាលស្រុកតាំងគោក បានរៀបចំសង្ក្រាន្តឆ្នាំថ្មី «សង្ក្រាន្តតាំងគោក» នៅវត្តគុហនគរ ស្របទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ អមដោយការប្រគំវង់ភ្លេងប្រពៃណីខ្មែរយ៉ាងអធិកអធម អបអរសាទរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ម.ស.១៩៤៨ ច.ស.១៣៨៨។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានឱ្យដឹងនៅថ្ងៃចូលឆ្នាំខ្មែរ ថ្ងៃទី១នេះថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអំពាវនាវឱ្យចូលរួមលើកស្ទួយវប្បធម៌ប្រពៃណីខ្មែរនាឱកាសពិធីបុណ្យចូលឆ្នាំថ្មី និងដោយទទួលបានសេចក្ដីណែនាំយ៉ាងយកចិត្តទុកដាក់ពីលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ រដ្ឋបាលស្រុកតាំងគោក ក៏បានរៀបចំសង្ក្រាន្តឆ្នាំថ្មីថ្នាក់ស្រុក ហៅថា «សង្ក្រាន្តតាំងគោក» នៅវត្តគុហនគរ ស្របទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ដោយមានការចូលរួមពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការជុំវិញស្រុក អាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋ យុវជនយ៉ាងច្រើនកុះករ។

លោកអភិបាលស្រុកបានបញ្ជាក់ថា នៅក្នុងកម្មវិធីសង្ក្រាន្តតាំងគោកនេះ ក៏មានប្រារព្ធកិច្ចពិធីសាសនា ការសម្ដែងរបាំប្រពៃណី ការលែងល្បែងប្រជាប្រិយខ្មែរចម្រុះសម្បូរបែប ពិសេសគឺអមដោយការប្រគំវង់ភ្លេងប្រពៃណីខ្មែរផងដែរ។

លោកបន្តថា ការរៀបចំសង្រ្កាន្តឆ្នាំថ្មីនេះដែរ គឺដើម្បីអភិរក្ស លើកស្ទួយ និងផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរយើង។ ម្យ៉ាងទៀតក៏ដើម្បីបណ្ដុះស្មារតីឱ្យយុវជនជំនាន់ក្រោយបានឃើញពីភាពសម្បូរបែបនៃវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ដូនតា និងចូលរួមបន្តអភិរក្សនូវមត៌កដ៏ប្រពៃថ្លៃថ្លាទាំងនេះបន្តទៀត។

លោក ហាក់ ម៉ុងហួត បានបន្តទៀតថា ក្រៅពីសង្ក្រាន្តតាំងគោក រដ្ឋបាលស្រុកតាំងគោកក៏បានរៀបចំតុបតែងលម្អនៅតាមផ្លូវសាធារណៈ នៅតាមសួនសាធារណៈ ទីវត្តអារាម ភូមិដ្ឋានប្រជាពលរដ្ឋ ដើម្បីអបអរសាទរសង្ក្រាន្តឆ្នាំថ្មី ឆ្នាំមមី។ លើសពីនេះ គណៈបញ្ជាការឯកភាពស្រុកតាំងគោកក៏បានដាក់ពង្រាយកម្លាំងសមត្ថកិច្ចនៅប្រចាំការការពារសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ ជួយសម្រួលចរាចរណ៍ជូនអ្នកដំណើរនៅតាមគោលដៅជាច្រើន ពិសេសតាមបណ្ដោយផ្លូវជាតិលេខ៦ រីឯមន្ត្រីសុខាភិបាល និងភ្នាក់ងារជំនួយការចម្រុះក៏នៅប្រចាំការត្រៀមជួយសង្គ្រោះផងដែរ។

ជាការពិតណាស់ ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងឆ្នាំនេះ គឺស្ថិតក្នុងបរិបទដែលព្រំដែនប្រទេសកម្ពុជារងនូវការរំលោភឈ្លានពាន វិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាដែលបានធ្វើឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្លាំង ជីវភាពប្រជាពលរដ្ឋមួយចំនួនក៏ជួបការលំបាក តែទោះបីយ៉ាងនេះក្ដី យើងនៅតែបន្តលើកទឹកចិត្តឱ្យមានការរៀបចំសង្ក្រាន្តឆ្នាំថ្មី ដែលជាប្រពៃណីទំនៀមទម្លាប់ដូនតារបស់យើង សមដូចពាក្យចាស់ពោលថា «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន»។ ការណ៍នេះបានន័យថា «ដៃម្ខាងយើងទប់ទល់នឹងការឈ្លានពាន ទប់ទល់នឹងវិបត្តិសកល ដៃម្ខាងទៀតយើងនៅតែអភិរក្សថែរក្សាវប្បធម៌ ប្រពៃណីរបស់ដូនតា» នេះបើតាមការបន្ថែមរបស់លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក។

សូមជម្រាបផងដែរថា ទេវតាឆ្នាំថ្មីឆ្នាំមមីនេះ គឺព្រះនាងរាក្យសាទេវី ជាបុត្រីទី៣ របស់កបិលមហាព្រហ្ម ដែលយាងចុះមកថែរក្សាការពារមនុស្សលោកលើភពផែនដីយើងនេះ នាវេលាម៉ោង១០៖៤៨នាទីព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦៕