យុវជនខេត្តកំពង់ធំយ៉ាងច្រើនកុះករ នាំគ្នាលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី នាថ្ងៃទី១
14-04-2026 20:02
(កំពង់ធំ)៖ យុវជនខេត្តកំពង់ធំយ៉ាងច្រើនកុះករបាននាំគ្នាលេងល្បែងប្រជាប្រិយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២៦ ក្នុងព្រឹត្តិការណ៍សង្គ្រាន្តកំពង់ធំ។
ល្បែងល្បែងជាច្រើនដែលបានលេងនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមានដូចជា ល្បែងល្បែងទាញព្រ័ត្រ ល្បែងចោលឈូង ល្បែង លាក់កន្សែង ល្បែងខ្លែងឆាបកូនមាន់ ល្បែងស្វាដណ្តើមស្លឹកឈើ ល្បែងបោះអង្គុញ ល្បែងបាយខុន ល្បែងចក្រត្រង្គ ជាដើម។
ជាមួយគ្នានេះដែរយុវជនដែលបានចូលរួមលេងល្បែងប្រជាប្រិយបានអំពាវនាវដល់យុវជនដទៃទៀតសូមឲ្យចូលរួមលេងល្បែងប្រជាប្រិយឲ្យបានច្រើនដើម្បីចូលរួមលើកស្ទួយវប្បធម៌ប្រពៃណីរបស់ជាតិយើង និងជៀសវាងការលេងបាញ់ទឹក, ជះទឹក, គប់ស្បោងទឹក, លាបធ្យូង ប៉ាតម្សៅ ទះ គក់ដោយដៃ ឬវាយនឹងរំពាត់ទៅលើអ្នកដំណើរ, ការជិៈម៉ូតូបង្ហោះតាមដងផ្លូវ ,ហាមដាច់ខាតការលេងល្បែងស៊ីសង ដុតផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ៕















