ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីស្ថិរភាពសន្តិសុខ វិធានការការពារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
14-04-2026 20:15
(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីស្ថិរភាពសន្តិសុខ វិធានការការពារដើម្បីធានា សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅនាយកដ្ឋានអង្គរក្ស។
កិច្ចប្រជុំដ៏មានសារសំខាន់នេះ មានការអញ្ជើញចូលរួមពី អគ្គស្នងការរងពាក់ព័ន្ធមួយចំនួនជាអនុប្រធាន អនុប្រធានប្រចាំការ និងជាសមាជិក ព្រមទាំងប្រធាននាយកដ្ឋាន អង្គភាព មន្ទីរ ជាសមាជិក។
គណៈបញ្ជាការប្រចាំការអចិន្រ្តៃយ៍ មានភារកិច្ចប្រចាំការ២៤ម៉ោង លើ២៤ម៉ោង (ប្តូរវេន) នៅនាយកដ្ឋានអង្គរក្ស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដើម្បីគ្រប់គ្រង និងដោះស្រាយសភាពការណ៍នៅទូទាំងប្រទេស រួមទាំងសភាពការណ៍ជាយថាហេតុសម្រាប់ព្រឹត្តការណ៍នគរសង្រ្កាន្ត៕
















