អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបវេល នាំយកអំណោយ មនុស្សធម៌ផ្ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៣៨គ្រួសារ រស់នៅឃុំចំនួន២នៃស្រុកបវេល
14-04-2026 21:19
(បាត់ដំបង)៖ អនុវត្តន៍តាមអនុសាសន៍របស់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបា
ទក្រហមកម្ពុជាខេត្តបាត់ដំបងb លោក លួត សាលី អភិបាលស្រុកនិងជាប្រធានគណ គណៈ កម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបវេលនិងសហការីបានចុះជួបសំណេះសំណាល សួរសុខ ទុក្ខនិងនាំយកអំណោយមនុស្សធម៌ របស់សប្បុរសជន ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៣៨គ្រួសារ មកពីឃុំចំនួន ២រួមមានឃុំឃ្លាំមាស និងឃុំអំពិលប្រាំដើមស្រុកបវេល ខេត្តបាត់ដំបង ដែលរលំផ្ទះទាំងស្រុង ប៉ើងតំបូល ធ្ងន់ធ្ងរ និងដោយអន្លើ កាលពីកន្លងទៅ។
ក្នុងឱកាសសំណេះសំណាល ជាមួយប្រជាពលរដ្ឋកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៧ លោក លួត សាលី ប្រធាន គណៈ កម្មាធិការ អនុសាខាស្រុកបានពាំនាំ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាក បាទក្រហម កម្ពុជា និងបានសម្ដែងនូវ ការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ របស់បងប្អូន ដែលនេះជាគ្រោះមហន្តរាយបង្កដោយធម្មជាតិ គ្មាននរណា ម្នាក់ចង់ជួបប្រទះឡើយ។
លោកប្រធាន អនុសាខាបាន បន្តទៀតថាជានិច្ចកាល សម្តេចតែង តែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ពោលគឺទីណា មានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។
ទន្ទឹមនោះលោកប្រធានក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំអស់មានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេស សូមមេត្តាថែទាំសុខភាពឱ្យបានល្អថែទាំកូនចៅតូចៗត្រូវប្រុងប្រយ័ត្នខ្លាចក្រែងជួបវិបត្តិផ្សេងៗ ម្យ៉ាងវិញ ទៀត បើឃើញភាពមិនស្រួលចំពោះសុខភាពត្រូវប្រញាប់ទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែល នៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា ។
ប្រជាពលរដ្ឋរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាខា អនុសាខាជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជួយសម្រាលទុក្ខលំបាក ប្រជាពលរដ្ឋរងគ្រោះគ្រប់រូបទាំងអស់ដោយគ្មានការរើសអើងមិនប្រកាន់វណ្ណៈពណ៌សម្បុរជំនឿសាសនា ឬនិន្នាការ នយោបាយអ្វីឡើយ។
ប្រជាពលរដ្ឋ ក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងសប្បុរស ជននានា ដែលបានជួយឧបត្ថម្ភ និងជ្រោមជ្រែងដល់ពួកគាត់ក្នុងស្ថានភាពលំបាកបែបនេះ។
សូមបញ្ជាក់ថាគ្រួសារនីមួយៗទទួលបានអំណោយពីអនុសាខារួមមាន៖អង្ករ២៥គីឡូក្រាម,ទឹកបរិសុទ្ធ១កេស,មី ១កេស,ទឹកត្រី ១កេស,ទឹកស៊ីអ៊ីវ ១កេសនិងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕














