អភិបាលខេត្តបន្ទាយមានជ័យ សម្របសម្រួលដល់ក្រុម AOT ចុះពិនិត្យផ្ទាល់ការរស់នៅរបស់បងប្អូនភៀសសឹក និងនាំចូលលេងល្បែងប្រជាប្រិយខ្មែរ
15-04-2026 07:45
(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ជាមួយក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព និងការរស់នៅរបស់បងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅជម្រកបណ្តោះអាសន្ន(ផ្ទះអតីតយុទ្ធជន) នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក។
ស្របពេលថ្ងៃចូលឆ្នាំ ថ្ងៃទីមួយលោក អ៊ុំ រាត្រី ក៏បានដឹកនាំក្រុម AOT ចូលរួមលេងល្បែងប្រជាប្រិយខ្មែរ វាយក្អម នឹងចុះជួបសំណេះសំណាលនិងបងប្អូនភៀសសឹកនៅតាមខ្នងផ្ទះផងដែរ។

































