* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ នៅតាមបណ្ដាគោលដៅនានាដែលបានរៀបចំពិធីកំសាន្តសប្បាយក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ!

15-04-2026 17:29

(ភ្នំពេញ)៖ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងទីបញ្ជាការ ក៏ដូចជានៅតាមបណ្ដាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បានចូលរួមជាមួយសមត្ថកិច្ចចម្រុះ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលបានមកចូលរួមលេងកម្សាន្តក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅតាមបណ្តាទីតាំងនានាដែលបានរៀបចំពិធីកំសាន្តសប្បាយ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ឆ្លៀតឱកាសនោះ ក្រុមការងារអាវុធហត្ថជធានីភ្នំពេញ ក៏បានចុះផ្សព្វផ្សាយលេខទូរស័ព្ទអន្តរាគមន៏បន្ទាន់ (Emergency Hotline) 1291 ដល់សាធារណជនក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ឱ្យបានជ្រួតជ្រាបឲ្យបានកាន់តែច្រើនបំផុត ពេលមានហេតុការណ៍បន្ទាន់កើតឡើង មិនថាយប់ ឬថ្ងៃ ត្រូវការ ការអន្តរាគមន៍ពី កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគាត់អាចហៅទូរស័ព្ទទៅកាន់លេខ 1291 ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខ 031 5555 669 ឬឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie៕