* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ធនាគារជាតិនៃកម្ពុជា ទាត់ចោលព័ត៌មានប្រឌិតថា ធនាគារមួយចំនួន នឹងត្រូវបានបង្កកសាច់ប្រាក់ ឬនឹងត្រូវបានបិទដោយធនាគារជាតិ

15-04-2026 20:05

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦នេះ បានចេញមកបញ្ជាក់ថា នាពេលថ្មីៗនេះ មានព័ត៌មានចចាមអារ៉ាម និងគ្មានប្រភពច្បាស់លាស់ ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយបានអះអាងថា ធនាគារមួយចំនួននឹងត្រូវបានបង្កកសាច់ប្រាក់ ឬនឹងត្រូវបានបិទដោយធនាគារជាតិនៃកម្ពុជា។

គណនីហ្វេសបុក និងតេឡេក្រាមនោះ បានផ្សព្វផ្សាយព័ត៌មានមានខ្លឹមសារញុះញង់ ឱ្យមានការដកប្រាក់ពីធនាគារដែលព័ត៌មានទាំងនេះ មិនមានការពិតបង្កចលាចលមានចេតនាបង្កអស្ថិរភាព ក្នុងប្រព័ន្ធធនាគារ និងអាចបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬបំភ្លៃព័ត៌មានដោយចេតនាដែលប៉ះពាល់ដល់ទំនុកចិត្តសាធារណជន និងស្ថិរភាពរបស់ប្រព័ន្ធធនាគារជាការធ្វើវិទ្ធង្សនាសេដ្ឋកិច្ច និងបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ។

ក្នុងន័យនេះធនាគារជាតិនៃកម្ពុជា កំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីស្រាវជ្រាវ និងកំណត់អត្តសញ្ញាណបុគ្គលដែលបានផ្សព្វផ្សាយខ្លឹមសារខាងលើ ឱ្យមកទទួលទោសតាមច្បាប់។

ធនាគារជាតិនៃកម្ពុជា បាននិងកំពុងបន្តបំពេញមុខងារភារកិច្ចយ៉ាងពេញលេញក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីរក្សាស្ថិរភាពរបស់ប្រព័ន្ធធនាគារទាំងមូល។

ទន្ទឹមនេះធនាគារជាតិនៃកម្ពុជា សូមអំពាវនាវដល់សាធារណជនសូមមេត្តាកុំផ្សព្វផ្សាយ ឬចែកចាយបន្តនូវព័ត៌មានដែលគ្មានមូលដ្ឋាន និងសូមប្រើប្រាស់តែព័ត៌មានផ្លូវការ ដែលមានប្រភពច្បាស់លាស់ជាពិសេសព័ត៌មានផ្សព្វផ្សាយដោយធនាគារជាតិនៃកម្ពុជា ឬអាជ្ញាធរពាក់ព័ន្ធ៕