ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បន្តចុះត្រួតពិនិត្យសភាពការណ៍ទូទៅ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងធានាសន្តិសុខជូនប្រជាពលរដ្ឋដែលមកចូលលេងកម្សាន្តក្នុងព្រឹត្តិការណ៍«នគរសង្ក្រាន្ត»

15-04-2026 20:12

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ខែមេសា ឆ្នាំ២០២៦ ដែលជាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បានបន្តចុះត្រួតពិនិត្យសភាពការណ៍ទូទៅ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងធានាសន្តិសុខជូនប្រជាពលរដ្ឋដែលមកចូលលេងកម្សាន្តក្នុងព្រឹត្តិការណ៍«នគរសង្ក្រាន្ត»។

កម្មវិធី «នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើងរយៈពេល៦ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ។

ព្រឹត្តការណ៍ «នគរសង្ក្រាន្ត»
នៅថ្ងៃទី២នៃព្រឹត្តិការណ៍នេះ មានបងប្អូនពលរដ្ឋយ៉ាងច្រើនកុះករ បន្តមកចូលរួមលេងកម្សាន្ត ក្រោមបរិយាកាសសប្បាយរីក រាយនិងធានាបាននូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់ យ៉ាងល្អប្រសើរពីសំណាក់ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច៕