សារសំឡេងរបស់ សម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបនឹងលោក សេង សារី ពាក់ព័ន្ធការចោទប្រកាន់ខុសការពិតរឿងលុបសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច !

16-04-2026 00:36

(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារឆ្លើយតបនឹងលោក សេង សារី ពាក់ព័ន្ធការចោទប្រកាន់ខុសការពិត រឿងលុបសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច !

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានច្រានចោលនូវខ្លឹមសាររបស់វិទ្យុបារាំង RFI នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ដែលបានចុះផ្សាយថា សម្តេចតេជោ បានលុបសាររបស់លោកកាលពីថ្ងៃទី១៤ ខែមេសា​​ ឆ្នាំ២០២៦​ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច។

អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ថា នេះជាការចុះផ្សាយដោយខុសពីការពិតរបស់វិទ្យុបារាំងអន្តរជាតិ RFI ដែលធ្វើឲ្យសាធារណជនភ័ន្តច្រឡំ។ ខ្ញុំសូមស្នើឲ្យវិទ្យុ RFI កែតម្រូវជាបន្ទាន់។ ខ្ញុំសូមជម្រាបជូនសាធារណជន​ ជ្រាបថា​ សាររបស់សម្តេចតេជោ ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក កាលពីថ្ងៃទី ១៤ មេសា ឆ្នាំ២០២៦ ដើម្បីពន្យល់ពលរដ្ឋពីការរៀបចំពិធីបុណ្យចូលឆ្នាំ មិនបានលុបចោលឡើយ។ សូមជនរួមជាតិជ្រាបថា សម្តេចតេជោ គ្មានទម្លាប់លុបសារដែលលោកបង្ហោះពន្យល់ពលរដ្ឋនោះទេ»៕