* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បណ្ឌិត ប៉ាន់ខែម ប៊ុនថន នាំយកអំណោយចុះប្រគល់ជូនកងកម្លាំង និងរដ្ឋបាលសង្កាត់ទាំង៥ ទូទាំងក្រុងប៉ោយប៉ែត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី

16-04-2026 08:36

(បន្ទាយមានជ័យ)៖ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរលោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត រួមជាមួយលោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត លោក គ្រី សំណាង សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារបាននាំយកអំណោយ ជាសម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនចុះសួរសុខទុក្ខ និងប្រគល់ជូនដល់កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ព្រមទាំងរដ្ឋបាលសង្កាត់ទាំង៥ ទូទាំងក្រុងប៉ោយប៉ែត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

នៅក្នុងនោះលោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានមានប្រសាសន៍ផ្តាំផ្ញេីក្រេីនរំលឹកដល់មន្ត្រីរាជការ និងប្រជាពរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សូមបេីកបរប្រុងប្រយ័ត្ន ចេះអធ្យាស្រ័យគ្នា និងបេីកបរដោយការទទួលខុសត្រូវ ដេីម្បីធានាបានសុវត្ថិភាពចរាចរណ៍លេីដងផ្លូវ និងរួមគ្នាបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដែលអាចកេីតឡេីងជាយថាហេតុណាមួយ។

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា ការសប្បាយរបស់បងប្អូនមិនត្រូវបានហាមឃាត់ នោះទេ ដូចជាការធ្វេីដំណេីរកម្សាន្តទៅតាមបណ្ដាខេត្តនានា ក៏ប៉ុន្តែល្បែងណាដែលអាជ្ញាធរហាមឃាត់គឺរាល់ល្បែងទាំងឡាយណាដែលនាំឱ្យមានគ្រោះថ្នាក់ ដូចជាជះទឹក ទឹកច្រកថង់យកទៅគប់គ្នា និងការរត់ដេញប៉ាតម្សៅគ្នានៅតាមដងផ្លូវ ឬពេលកំពុងបើកបរជាដេីមដែលជាហេតុបង្កឱ្យមានគ្រោះថ្នាក់។

ក្នុងនោះលោក ប៉ាន់ខែម ប៊ុនថន ក៏បានបួងសួងដល់ទេវតាឆ្នាំថ្មី សូមជួយបីបាច់ថែរក្សាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់សូមសុខសប្បាយរីកចម្រើននិងជោគជ័យទាំងអស់គ្នាក្រោមម្លប់សន្តិភាព។

សូមបញ្ជាក់ដែរថា អំណោយដែលលោកបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងក្រុមការងារប្រគល់ជូនរួមមាន ៖ អធិការក្រុងប៉ោយប៉ែត ទទួលបានទឹកបរិសុទ្ធចំនួន ៣០០កេស មី១០០កេស ទឹកក្រូច១០០កេស ថវិកា ៤លានរៀល។ កម្លាំងអាវុធហត្ថក្រុងទទួលបាន ទឹកបរិសុទ្ធចំនួន ៣០០កេស មី១០០កេស ទឹកក្រូច១០០កេសនិងថវិកា ៤លានរៀល។ ដោយឡែកសង្កាត់ទាំងប្រាំទទួលបាន ក្នុងមួយសង្កាត់ ទឹកបរិសុទ្ធ១០០កេស មី៥០កេស ទឹកក្រូច៥០កេស និងថវិកាចំនួន ៥០ម៉ឺនរៀល៕