សម្តេចតេជោ ហ៊ុន សែន៖ «៥១ឆ្នាំមុនពេលនេះម៉ោងនេះ ខ្ញុំកំពុងសន្លប់មិនដឹងខ្លួននៅឡើយបន្ទាប់ពីត្រូវរបួសធ្ងន់ (ភ្នែកឆ្វេង)»
16-04-2026 13:46
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានបង្ហាញសាររំលឹកការឈឺចាប់ និងរងរបួសភ្នែកធ្ងន់ធ្ងររហូតពិការ។ តាមរយៈសំណេរនេះសម្តេចតេជោ ហ៊ុន សែន បានសរសេរខ្លឹមសារទាំងស្រុង៖
៥១ឆ្នាំមុនពេលនេះម៉ោងនេះខ្ញុំកំពុងសន្លប់មិនដឹងខ្លួននៅឡើយ បន្ទាប់ពីត្រូវរបួសធ្ងន់ (ភ្នែកឆ្វេង) ប្រមាណម៉ោង៦ព្រឹកថ្ងៃ១៦ មេសា ១៩៧៥។
មុខព្រួញដែលដឹកនាំបញ្ជាដោយខ្ញុំផ្ទាល់ត្រូវស្លាប់ និងរបួស៣៨នាក់រាប់ទាំងរូបខ្ញុំជាមេបញ្ជាការផង។
សំណាងល្អជីវិតខ្ញុំនៅរស់តែមិត្តខ្ញុំជិត៣០នាក់ បានពលីជីវិតរួចទៅហើយ។ សង្គ្រាមគឺបែបនេះហើយដែលយើងមិនចង់ជួបវាទៀតទេ។
សូមចាក់ផ្សាយឡើងវិញចម្រៀង២បទដែលមានចំណងជើងថា (ធ្លាក់ខ្លួនពិការដោយសារសង្គ្រាម) និងបទ (យល់ខុសគិតខុស)។
ជូនពរជនរួមជាតិ ជួបតែសេចក្ដីសុខសេចក្ដីចម្រើនក្នុងឆ្នាំថ្មីនេះ៕




