* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

២ថ្ងៃនៃពិធីបុណ្យ ចូលឆ្នាំថ្មី ខេត្តត្បូងឃ្មុំ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១៦ម៉ឺននាក់ មកកម្សាន្តយ៉ាងសប្បាយរីករាយ

16-04-2026 14:11

(ត្បូងឃ្មុំ)៖ គិតត្រឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តត្បូងឃ្មុំ ក្នុងឆ្នាំនេះ បានទាក់ទាញភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋយ៉ាងកុះករមកកម្សាន្តនៅតាមតំបន់រមណីយដ្ឋាន និងទីតាំងសង្ក្រាន្តទូទាំងខេត្ត។

បើយោងតាមរបាយការណ៍ពី លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ឱ្យដឹងថា រយៈពេល២ថ្ងៃ នាពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងឆ្នាំ២០២៦នេះ ចំនួនភ្ញៀវសរុប ១៦០,២៤១ នាក់ (កើនឡើង ១.១១% ធៀបនឹងឆ្នាំ២០២៥) ក្នុងនោះភ្ញៀវទេចរអន្តរជាតិ ៦១នាក់។

ក្រោមការដឹកនាំផ្ទាល់របស់ លោក ប៉ែន កុសល្យ អភិបាលខេត្ត និងលោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងនោះរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំកម្មវិធីយ៉ាងសម្បូរបែប រួមមាន ការលេងល្បែងប្រជាប្រិយខ្មែរ ការរាំលេងចង្វាក់ប្រពៃណីខ្មែរចម្រុះ ការតាំងពិព័រណ៍ផលិតផលភូមិមួយផលិតផលមួយ និងការប្រគុំតន្ត្រីសម័យ ការតុបតែងភ្លើងលម្អនាពេលរាត្រី ជាពិសេសទឹករាំពត់ពេនតាមចង្វាក់ភ្លេង អមដោយភ្លើងពណ៍យ៉ាងស្រស់ស្អាតបំផុត។

ជាមួយគ្នានោះ ដោយការគិតគូយកចិត្តទុកដាក់ខ្ពស់លើសេវាកម្ម និងបរិស្ថាន មន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្ត បានចុះពង្រឹងគុណភាពសេវាកម្ម និងតាមដានតម្លៃម្ហូបអាហារ និងការស្នាក់នៅ ដើម្បីធានាបានថាអាជីវករមិនតម្លើងថ្លៃហួសហេតុ។ ទន្ទឹមនឹងនោះ យុទ្ធនាការ "ទេសចរណ៍ដើម្បីទាំងអស់គ្នា" ក៏ត្រូវបានជំរុញយ៉ាងសកម្ម តាមរយៈការដាក់ធុងសំរាមបន្ថែម និងការណែនាំឱ្យភ្ញៀវទេសចរចូលរួមថែរក្សាអនាម័យ បរិស្ថានយ៉ាងខ្ជាប់ខ្ជួន។

គួរបញ្ជាក់ដែរថា ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តត្បូងឃ្មុំ មានសភាពល្អប្រសើរ បងប្អូនប្រជាពលរដ្ឋកំពុងចូលរួមលេងកម្សាន្តដោយស្នាមញញឹម និងក្តីសប្បាយរីករាយ ដោយសុខសុវត្ថិភាព៕