* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

២ថ្ងៃនៃពិធីបុណ្យចូលឆ្នាំ! ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ដឹកនាំប្រជាពលរដ្ឋ និងយុវជន​ លេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ប្រកបដោយភាពសប្បាយរីករាយ

16-04-2026 14:25

(កំពង់ឆ្នាំង)៖ ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនៅខេត្តកំពង់ឆ្នាំងរយៈពេល២យប់ ២ថ្ងៃកន្លងមកនេះបានបង្កនូវបរិយាកាសសប្បាយរីករាយដល់ប្រជាពល រដ្ឋនៅគ្រប់មូលដ្ឋាន ពិ សេសនៅក្រុងកំពង់ឆ្នាំងដែលមានអ្នកមកចូលរួមលេងកម្សាន្តរាប់ម៉ឺននាក់ ហើយបានប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាព។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦នេះដែរ គឺបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា រយៈពេ ល២ថ្ងៃនេះ ថ្ងៃចូលឆ្នាំទី១ និងទី២ គេសង្កេតឃើញនៅតាមបណ្ដាវត្តអារាម និងទីកំសាន្តនានា អាជ្ញាធរបានដឹកនាំប្រជាពលរដ្ឋលេ ងកម្សាន្តនូវល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរ មានដូចជាៈ ចោលឈូង,បោះអង្គុញ,លាក់កន្សែ ង,ទាញព្រាត់,។ល។ ក្នុងនោះក៏មានការរាំលេងកំសាន្តទាំ ងយប់ទាំងថ្ងៃតាមចង្វាក់ខ្មែរ រាំវង់,សារ៉ាវ៉ាន់,រាំក្បាច់,ប្រកប ដោយភាពសប្បាយរីករាយ។

ក្នុងនោះគេក៏សង្កេតឃើញថ្នាក់ដឹកនាំខេត្តជាច្រើនរូបមាន លោកអភិបាលខេត្ត និងអភិបាលរងខេត្តភាគច្រើនរូប,អ ភិបាលអភិបាល និងអភិបាលរងក្រុង-ស្រុក បានចូលរួមដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តនៅគ្រប់មូល ដ្ឋានរបស់ខ្លួន ប្រកបដោយភាពរីករាយនិងស្និទ្ធស្នាលយ៉ា ងក្រៃលែង។សកម្មភាពទាំងនេះធ្វើឲ្យប្រជាពលរដ្ឋគោរពស្រឡាញ់និងកោតសរសើរដល់ការដឹកនាំដែលបានបង្កើតនូវភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋដោយមិនមានការរើសអើង ឬប្រកាន់តួនាទី ឋានៈក្នុងនាមជាអ្នកបម្រើប្រជា ពលរដ្ឋដ៏ស្មោះស្ម័គ។

លោកអភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឲ្យដឹងដែរថា ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើ ងនេះ ក្នុងនាមរដ្ឋបាលខេត្តក៏ដូចជាក្រុមប្រឹក្សាខេត្ត និងបណ្ដាមន្ទីរអង្គភាព និងកងកម្លាំងទាំងអស់បានរៀបចំផែ នការសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ដែលបងប្អូនប្រជាពលរដ្ឋបានចាកចេញពីក្រុងភ្នំពេញមក លេងផ្ទះរបស់ពួកគាត់ គឺអាជ្ញាធរនិងសមត្ថកិច្ចបានរៀប ចំសណ្ដាប់ធ្នាប់ប្រកបដោយសុខសុវត្ថិភាពបានយ៉ាងល្អប្រសើរ។

លោកអភិបាលខេត្ត បានបញ្ជាក់ឱ្យដឹងទៀតថា សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះគឺអាជ្ញាធរខេត្តបានណែនាំដល់អាជ្ញាធរគ្រប់មូលដ្ឋានត្រូវលើកទឹកចិត្តឱ្យប្រជាពលរដ្ឋលេ ងល្បែងប្រជាប្រិយខ្មែរ។ពាក់ព័ន្ធទៅនឹងការលេងលាប ម្សៅ បាញ់ទឹក សម្រាប់ឆ្នាំនេះ ដោយសារមានការណែនាំពីសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី គឺរដ្ឋបាលខេត្ត- ក្រុងស្រុក មិនមានការរៀបចំឲ្យមានការបាញ់ទឹកនោះទេ ។ប៉ុន្តែអាស្រ័យទៅលើប្រជាពលរដ្ឋដែលគាត់ស្ម័គ្រចិត្តដោយខ្លួនគាត់ជារឿងផ្ទាល់ខ្លួន សម្រាប់អាជ្ញាធរគឺមិនមា នដាច់ខាត។

រយៈពេល២ថ្ងៃនេះដែរ រដ្ឋបាលខេត្តក៏បានរៀបចំចាក់នំគ្រួក នំបញ្ឆែវ នំបញ្ចុក បង្អែមតាប៉ែ ចែកជូនបងប្អូនប្រជាព លរដ្ឋមកលេងកម្សាន្តហូប ដែលនំចំណីទាំងអស់នេះក៏ជាអត្តសញ្ញាណខ្មែរយើងពីបុរាណ្យកាលមកដែរ។ក្រៅពីនេះក៏បានដាក់បង្ហាញសិប្បកម្មធ្វើឆ្នាំង និងត្បាញកន្ទេលដាក់ជូនភ្ញៀវជាតិនិងអន្តរជាតិបានទស្សនាអំពីផលិតផលខ្មែរ យើងដែលមានតាំងពីបុរាណមកផងដែរ៕