* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ឆាយ ឫទ្ធិសែន និងលោកស្រី អញ្ជើញនាំយកទេយ្យវត្ថុ និងបច្ច័យវេរប្រគេនព្រះសង្ឃចំនួន ៣វត្ត ក្នុងខេត្តកំពង់ឆ្នាំង ក្នុងថ្ងៃឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មី

16-04-2026 17:33

(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកស្រីព្រមទាំងថ្នាក់ដឹកនាំក្រសួង និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បាននាំយកទេយ្យវត្ថុ និងបច្ច័យវេរប្រគេនព្រះសង្ឃក្នុងឱកាសថ្ងៃឡើងស័ក ដែលជាថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ គ្រិស្ដសករាជ ២០២៦ ចំនួន ៣វត្ត ដូចខាងក្រោម៖

វត្តទី១៖ ឈ្មោះវត្តក្បាលកោះ ភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
វត្តទី២៖ ឈ្មោះវត្តសេដ្ឋី ស្ថិតក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
វត្តទី៣៖ ឈ្មោះវារីផាសុខារាម ហៅវត្តទឹកជុំ ស្ថិតក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី និងលោកស្រីព្រមទាំងគណៈប្រតិភូរួមដំណើរ បានអញ្ជើញបង្សុកូល និងរាប់បាត្រ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន មាតាបិតា ជីដូនជីតា និងញាតកាទាំង៧សន្ដាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ក៏ដូចជាវីរកងទ័ព វីរនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូ បានអញ្ជើញប្រទក្សិណជុំវិញវាលុកចេតិយ (ពូនភ្នំខ្សាច់) ដើម្បីឧទ្ទិសដល់ព្រះមុនីចេតិយរបស់ព្រះសម្មាសម្ពុទ្ធនិង និងរំដោះកម្មពៀរវេរាទាំងឡាយ ព្រមទាំងស្រង់ព្រះសុគន្ធវារីថ្វាយព្រះពុទ្ធប្បដិមា ដើម្បីលាងជម្រះនូវបាបកម្មទាំងឡាយនិងទទួលពរជ័យសិរីសួស្តីក្នុងឆ្នាំថ្មី ជាពិសេសសុំសេចក្តីសុខ សេចក្តីចម្រើន ត្រជាក់ត្រជំនៅក្នុងក្រុមមគ្រួសារ និងសង្គមជាតិទាំងមូល។

សូមជម្រាបជូនដែរថា វេលាប្រកបដោយសទ្ធាជ្រះថ្លានោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ ក៏បានអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលី ដែលបានបូជាជីវិត ក្នុងបុព្វហេតុការពារអធិបតេយ្យភាព និងបូរណភាពបូរណភាពទឹកដី អំឡុងពេលដែលមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជា ថៃនាពេលកន្លងមក៕