* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងអភិបាលរាជធានីភ្នំពេញ ដឹកនាំរៀបចំពិធីស្រង់ព្រះនៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ

16-04-2026 20:19

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦នេះ ត្រូវនឹងថ្ងៃទី៣ ជាថ្ងៃវារៈឡើងស័ក្ដ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងព្រឹត្តិការណ៍នគរសង្រា្កន្ត ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីដង្ហែព្រះពុទ្ធប្បដិមា ពីវត្តឧណ្ណាលោម មកគង់លើបុសប្បុក និងស្រង់ព្រះនៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ។

ពិធីដង្ហែព្រះពុទ្ធប្បដិមានេះ យកមកគង់លើបុស្បុក បើតាមជំនឿរបស់ប្រជាពលរដ្ឋ ការដង្ហែព្រះពុទ្ធប្បដិមាបន្ទាប់ធ្វើពិធីស្រង់ព្រះ ដែលតែងតែធ្វើឡើងនៅតាមវត្តអារាម និងតាមផ្ទះ តាមភូមិស្រុករៀងៗខ្លួន ខណៈពិធីនេះត្រូវបានចាត់ទុកថា គឺជាការលាងជម្រះនូវបាបកម្មទាំងឡាយ កាលពីឆ្នាំចាស់ ដើម្បីទទួលយកមកវិញ នូវពរជ័យសិរីសួស្តី ក្នុងឆ្នាំថ្មី ជាពិសេសជាការសុំសេចក្តីសុខ សេចក្តីចម្រើន ត្រជាក់ត្រជំនៅក្នុងក្រុមគ្រួសារ ។

ពាក់ព័ន្ធការស្រង់ព្រះនេះ លោកតាអាចារ្យគណៈកម្មការរៀបចំបានឱ្យដឹងថា ទឹកមន្តសម្រាប់ស្រង់ព្រះនេះ បាននាំយកមកពីភ្នំកូលេន ដែលជាភ្នំដ៏ពិសិដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយធ្វើកិច្ចរួចហើយ យកមកស្រង់ព្រះដែលគង់លើបស្បុកនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដើម្បីសូមសុំសេចក្ដីសុខ សន្តិភាព មានដល់ព្រះរាជាណាចក្រកម្ពុជាផង និងដល់ប្រជាពលរដ្ឋកម្ពុជាផង និងសូមសេចក្ដីដល់វិរៈកងទ័ពជួរមុខការពារបូរណៈភាពដឬនដីររបស់យើងផងដែរ។

ពុទ្ធបរិស័ទ ដែលធ្វើបុណ្យ និងស្រង់ព្រះនៅក្នុងទីវត្តអារាម ពេលត្រឡប់ទៅផ្ទះវិញ ក៏អាចធ្វើពិធីស្រង់ព្រះនេះ នៅផ្ទះរបស់ខ្លួន ដើម្បីស្រង់ជូនព្រះរស់ គឺឪពុក ម្តាយ ចាស់ព្រឹទ្ធាចារ្យនៅក្នុងផ្ទះ ព្រោះមួយឆ្នាំៗ ពុទ្ធបរិស័ទភាគច្រើន មានឱកាសជួបជុំក្រុមគ្រួសារ បានតែម្ដង ឬពីរដងតែប៉ុណ្ណោះ បន្ទាប់ពី សម្រាកការងារ ។

សូមបញ្ជាក់ថា នៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ឆ្នាំ២០២៦នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ដោយមានកម្មវិធីបង្ហាញ ទស្សនីយភាពតាមបែបវប្បធម៌ សិល្បៈ សាសនា ប្រមាណជាង២០ទស្សនីយភាពធំៗ និងមានរៀបចំស្តង់តាំងបង្ហាញ ផលិតផលខ្មែរជាច្រើន អមដោយមានឆាកប្រគំតន្ត្រីតូចធំ ចំនួនបីកន្លែង ព្រមទាំងបានរៀបចំជាច្រើនកន្លែងទៀតដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេសមានភាពសប្បាយរីករាយ ថែមទៀត។

គួរបញ្ជាក់ថា៖ ការចូលរួមពីមហាជនប្រពលរដ្ឋ ពិសេសយវជនដ៏ច្រើនលើសលប់ ខុសពីគម្រោងគ្រោងអ្នកចូលរួមជាង២០០០នាក់ តែនេះលើសដល់រាប់ពាន់នាក់ បានមកចូលរួមក្នុងពិធីស្រង់ព្រះនៅវត្តភ្នំ នេះបានបង្ហាញឲ្យឃើញពីការគាំទ្រ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត ជាការចង់ឃើញ និងការរៀបចំផ្សេងៗ នៅវត្តភ្នំ។ ខណៈអាជ្ញាធរភ្នំពេញ ជាពិសេសគណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានរៀបចំសណ្តាប់ធ្នាប់ ជាពិសេសគឺរៀបចំជូនដល់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងរយៈពេល៣ថ្ងៃនេះ គឺប្រជាពលរដ្ឋអាចដើរកម្សាន្ត ដោយសេចក្តីសុខ ហើយមានការមើលថែសន្តិសុខ សណ្ដាប់ធ្នាប់បានយ៉ាងល្អ ពីសំណាក់សមត្ថកិច្ច និងអាជ្ញាធរដែនដីរបស់យើង៕