* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមបំពេញភារកិច្ចរបស់ខ្លួន​ធ្វើឱ្យពិធីបុណ្យចូលឆ្នាំខ្មែរ ប្រព្រឹត្តិទៅដោយភាពសប្បាយរីករាយ​ និងសេចក្តីសុខ សុវត្ថិភាព (Video inside)

17-04-2026 09:16

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ បានបង្ហោះសារថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ រួមមានអាជ្ញាធររាជធានី-ខេត្ត, ក្រុមការងារថ្នាក់ជាតិតាមក្រសួងស្ថាប័ន, កងកម្លាំងគ្រប់ប្រភេទ, វីរកងទ័ព, វីរនគរបាល បងប្អូនជនភៀសសឹកទាំងអស់ ដែលបានបំពេញភារកិច្ចរបស់ខ្លួន​ ធ្វើឱ្យពិធីបុណ្យចូលឆ្នាំខ្មែរ ប្រព្រឹត្តិទៅបានដោយភាពសប្បាយរីករាយ​ និងសេចក្តីសុខសុវត្ថិភាព។

សម្តេចនាយករដ្ឋមន្ត្រី បានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ​ បានប្រព្រឹត្តិទៅរលូន​ ស្នាមញញឹម​ និងថែរក្សាបានទំនៀមទម្លាប់​ ប្រពៃណីតាមរយ:ការចូលរួមយ៉ាងល្អប្រសើររបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង​ ក្នុងការលេងល្បែង​ប្រជាប្រិយ និងរាំរបាំបុរាណ​ រួមជាមួយនឹងការធ្វើបុណ្យជួបជុំក្រុមគ្រួសារទទួលទេវតាឆ្នាំថ្មី​តាមផ្ទះ​ វត្តអារាម​ និងទីតាំងកម្សាន្តគ្រប់រាធានី-ខេត្ត។

សូមថ្លែងអំណរគុណដល់អាជ្ញាធររាជធានី-ខេត្ត​ ក្រុមការងារថ្នាក់ជាតិ​ ក្រសួង/ស្ថាប័ន​ កងកម្លាំងគ្រប់ប្រភេទ​ ដែលបានចូលរួមប្រចាំការ​ និងបំពេញភារកិច្ចរបស់ខ្លួន​ បម្រើឱ្យពិធីបុណ្យចូលឆ្នាំខ្មែររៀបចំទៅបានដោយភាពសប្បាយរីករាយ​ និងសេចក្តីសុខសុវត្ថិភាពជូនដល់ប្រជាជនខ្មែរ​ និងភ្ញៀវទេសចរណ៍ទាំងអស់។

ជាមួយគ្នានេះដែរ​ ក៏សូមថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា​ យុវជនស្ម័គ្រចិត្តទាំងអស់​ រួមទាំងបងប្អូនអ្នកអនាម័យ​បរិស្ថាន​ អ្នកបើកបរ​ និងក្រុមការងារពាក់ព័ន្ធ​ដែលបានធ្វើការលះបង់​ ស្ម័គ្រចិត្តចូលរួមបម្រើការ​ សហការ​ និងរៀបចំព្រឹត្តិការនគរសង្ក្រាន្ត​នៅរាជធានីភ្នំពេញ​ និងសង្ក្រាន្តទូទាំងប្រទេស​ ក្នុងការលើកកម្ពស់វប្បធម៌​ ប្រពៃណី​ ថែរក្សាអត្តសញ្ញាណជាតិខ្មែរ​ និងបម្រើដល់ស្នាមញញឹមមហាគ្រួសារ​ ជាពិសេសក៏បានផ្សារភ្ជាប់ជួរក្រោយ​ ជាមួយនឹងជួរមុខជាប់ជានិច្ច​ ដែលជាកម្លាំងចិត្តមិនអាចខ្វះបាន។

ក្នុងន័យនេះ​ សូមថ្លែងអំណរគុណផងដែរ​ដល់វីរកងទ័ព​ទាំងអស់​ ដែលនៅកំពុងបន្តឈរជើងយ៉ាងរឹងមាំតាមតួនាទី​ និងភារកិច្ចរបស់ខ្លួនគ្រប់ទីតាំង​ ដើម្បីបុព្វហេតុបូរណភាពជាតិយ៉ាងអង់អាចក្លាហាន​ និងបងប្អូនជនភៀសសឹកដែលកំពុងស្នាក់ នៅតាមផ្ទះបណ្តោះអាសន្នរាជរដ្ឋាភិបាលបានរៀបចំ​ផងដែរ​។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​ ធ្វើដំណើរត្រឡប់ទៅកាន់ទៅកន្លែងបំពេញការងារ​ មុខរបរទាំងអស់​ សូមសមប្រកបដោយសុខសុវត្ថិភាព​ និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។ ជាមួយគ្នានេះ​ សេវាកម្មរថយន្តក្រុងរបស់សាលារាជធានី​ ក៏នៅកំពុងបម្រើសេវាជូនដល់បងប្អូនដោយមិនគិតថ្លៃផងដែរ​ ដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយ​ និងសុខសុវត្ថិភាព៕