* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មី! អភិបាលស្រុកតាំងគោក ដឹកនាំប្រជាពលរដ្ឋរៀបចំពិធីស្រង់ព្រះ ដើម្បីទទួលយកពរជ័យសិរីសួស្តីក្នុងឆ្នាំថ្មី

17-04-2026 15:00

(ភ្នំពេញ)៖ ថ្ងៃទី៣ ជាថ្ងៃវារៈឡើងស័ក្ដ និងជាថ្ងៃបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានដឹកនាំលោកតា លោកយាយ និងប្រជាពលរដ្ឋនៅក្នុងស្រុក រៀបចំពិធីស្រង់ព្រះ នៅវត្តសសីរ ស្ថិតនៅភូមិឬស្សីល៍ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីលាងជម្រះនូវបាបកម្មទាំងឡាយនៅឆ្នាំចាស់ និងទទួលយកមកវិញនូវពរជ័យសិរីសួស្តីក្នុងឆ្នាំថ្មី ជាពិសេសការសុំសេចក្តីសុខ សេចក្តីចម្រើន ត្រជាក់ត្រជំនៅក្នុងក្រុមគ្រួសារ។

ប្រភពព័ត៌មានពី Fresh AI បានបញ្ជាក់ឱ្យដឹងថា ពិធីស្រង់ព្រះគឺជាពិធីបុណ្យប្រពៃណីខ្មែរដែលប្រារព្ធឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដើម្បីរំលឹកគុណព្រះសម្មាសម្ពុទ្ធ សុំសិរីសួស្តី និងបង្ហាញកតញ្ញូធម៌ចំពោះអ្នកមានគុណ ដូចជា មាតាបិតា ជីដូនជីតា ជាដើម។ ពិធីនេះធ្វើឡើងនៅថ្ងៃទីបីនៃបុណ្យចូលឆ្នាំ ឬថ្ងៃឡើងស័ក ដោយមានការស្រោចទឹកប្រោះព្រំដល់ព្រះពុទ្ធរូប និងអ្នកមានគុណ ដើម្បីលាងជម្រះបាបកម្ម និងទទួលពរជ័យសិរីមង្គលក្នុងឆ្នាំថ្មី។ ពិធីស្រង់ព្រះមិនត្រឹមតែជាការលាងសម្អាតព្រះពុទ្ធបដិមាប៉ុណ្ណោះទេ តែជាការសម្តែងការដឹងគុណ​ចំពោះព្រះរស់ដែលជាអ្នកមានគុណផងដែរ។

ពិធីស្រង់ព្រះ ត្រូវបានចាត់ទុកជាពិធីដ៏សប្បាយរីករាយ​មួយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដោយសារតែមនុស្សម្នា បានជួបជុំគ្នា​ស្រង់ព្រះ​នៅឯទីវត្តអារាម ឬស្រង់ព្រះរស់ ដែលជាអ្នកមានគុណ ចាស់ព្រឹទ្ធាចារ្យ នៅតាមគេហដ្ឋាន ឬនៅក្នុងភូមិជាដើម។ ពិធីស្រង់ព្រះនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅណាស់ ចំពោះប្រជាពលរដ្ឋខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៣នៃពីធីបុណ្យចូលឆ្នាំ ដើម្បីបង្ហាញពីភាពត្រជាក់ត្រជុំ និងសេចក្តីសុខចម្រើនក្នុងក្រុមគ្រួសារ និងសម្តែងការដឹងគុណ ការតបស្នងសងគុណចំពោះអ្នកមានគុណ ដោយលាងជម្រះនូវបាបកម្មទាំងឡាយដែលបានប្រព្រឹត្តិកាលពីឆ្នាំចាស់ ហើយទទួលយកមកវិញនៅពរជ័យ​សិរីសួស្តីក្នុងឆ្នាំថ្មី។

សូមបញ្ជាក់ដែរថា បើតាមរបាយការណ៍​របស់មន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានបញ្ជាក់ឱ្យដឹងថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តកំពង់ធំបានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋដែលធ្វើដំណើរ​ទៅលេងកម្សាន្តមានចំនួនសរុបជាង ៥០ម៉ឺននាក់ ដែលចំនួនភ្ញៀវទេសចរបានកើនឡើងយ៉ាងច្រើនបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ដែលបង្ហាញពីសក្ដានុពល​វិស័យទេសចរណ៍ និងការរៀបចំយ៉ាងល្អរបស់អាជ្ញាធរ​ខេត្តកំពង់ធំផងដែរ៕