* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចូលឆ្នាំ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជាង២ម៉ឺននាក់

17-04-2026 15:30

(មណ្ឌលគិរី)៖ យោងតាមរបាយការណ៍របស់លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ភ្ញៀវទេសចរ ដែលបានមកទស្សនាកម្សាន្ត និងស្នាក់នៅក្នុងខេត្តមណ្ឌលគិរី មានចំនួនសរុប២៣,២៥៣នាក់។

ក្នុងចំណោមស្ថិតិសរុបនេះ ទេសចរជាតិ ចំនួន២២,៤១៤នាក់ និងទេសចរបរទេស ចំនួន៨៣៩នាក់។ ទោះបីជាចំនួនទេសចរជាតិមានការថយចុះបន្តិច ប៉ុន្តែអ្វីដែលជាសញ្ញាណវិជ្ជមាន គឺកំណើននៃភ្ញៀវទេសចរបរទេស ដែលបានកើនឡើងជាង៥% ឆ្លុះបញ្ចាំងពីការទាក់ទាញនៃតំបន់ភូមិភាគឦសាន ចំពោះភ្ញៀវអន្តរជាតិ។

ទិដ្ឋភាពនៅក្នុងក្រុងសែនមនោរម្យ មានភាពអ៊ូអរយ៉ាងខ្លាំង ដោយសារប្រជាពលរដ្ឋ និងអ្នកទេសចរភាគច្រើនបានមកជួបជុំគ្នាលេងល្បែងកម្សាន្តគ្រប់ប្រភេទ នៅទីតាំងសង្ក្រាន្តកណ្ដាលក្រុង ពោរពេញដោយស្នាមញញឹម។ ខេត្តមណ្ឌលគិរី សម្បូរទៅដោយរមណីយដ្ឋានធម្មជាតិ និងទឹកជ្រោះដ៏ស្រស់ស្អាត ប៉ុន្តែការជួបជុំនៅកណ្ដាលក្រុងសែនមនោរម្យឆ្នាំនេះ បានក្លាយជាចំណុចកណ្ដាល នៃក្ដីសប្បាយរីករាយបំផុត សម្រាប់អ្នកទេសចរគ្រប់វ័យ។

ព្រឹត្តិការណ៍ សង្ក្រាន្តសែនមនោរម្យ ឆ្នាំ២០២៦នេះ មិនត្រឹមតែផ្ដល់នូវភាពសប្បាយរីករាយជូនពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីសមត្ថភាពរបស់អាជ្ញាធរខេត្ត ក្នុងការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ និងការសម្រួលចរាចរណ៍ជូនភ្ញៀវទេសចរ ឲ្យទទួលបាននូវភាពកក់ក្ដៅ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាឆ្នាំនេះ៕