* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីឧទ្យានុរក្ស ឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ពីបទឈូសឆាយដីខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្រ្តខេត្តក្រចេះ

18-04-2026 09:42

(ភ្នំពេញ)៖ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ បានធ្វើការចុះពិនិត្យ និងឃាត់ខ្លួនបុរសម្នាក់ ដែលបានប្រព្រឹត្តបទល្មើសធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃឡង់ ក្នុងភូមិសាស្រ្តខេត្តក្រចេះ។ ជនសង្ស័យត្រូវបានកសាងសំណុំរឿងតាមនិតិវិធីច្បាប់ និងបញ្ជូនទៅតុលាការខេត្តក្រចេះ និងត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។

យោងតាមអាជ្ញាធរ ជនត្រូវចោទ ឈ្មោះ សែម ឆៃ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៧ ខែមេសា នៅភូមិបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់ពីប្រព្រឹត្តបទល្មើស កាប់ព្រៃឈើ ដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃ «ព្រៃឡង់» នៅពេលមន្ត្រីឧទ្យានុរក្ស បានចុះល្បាត ទប់ស្កាត់ប្រឆាំងបទល្មើសធនធានធម្មជាតិ។

ជនសស្ស័យ ត្រូវបានចោទប្រកាន់ពីបទ កាប់គាស់ រុករានដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ តាមបញ្ញត្តិមាត្រា៨៥១ ចំណុច «ច» នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ប្រព្រឹត្តត្រង់ចំណុចក្នុងតំបន់ការពារធម្មជាតិ ដែលជាតំបន់អភិរក្សជីវៈចម្រុះដ៏សំខាន់មួយរបស់កម្ពុជា។

សូមបញ្ជាក់ថា មន្រ្តីជំនាញក្រសួងបរិស្ថាន បន្តកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់នឹងបន្តកំណត់គោលដៅអ្នកប្រព្រឹត្តល្មើសច្បាប់ទាំងអស់ ជាពិសេសការកាប់រុករានដីព្រៃ ធ្វើជាកម្មសិទ្ធិ ខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ហើយវិធានការច្បាប់នេះ នឹងត្រូវអនុវត្តតឹងរ៉ឹងថែមទៀត ដើម្បីការពារធនធានធម្មជាតិរបស់ប្រទេសកម្ពុជា៕