កម្លាំងអាវុធហត្ថខេត្តសៀមរាប ចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរក្នុងព្រឹត្តិការណ៍ «សៀមរាប​សង្ក្រាន្ត»

18-04-2026 15:28

(សៀមរាប)៖ សកម្មភាពក្នុងរយៈពេល​៤ថ្ងៃ បងប្អូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ​ ប្រហែល​ជាង ១ម៉ឺននាក់ ​ដែលបានមកចូលរួម​លេងកម្សាន្ត​សប្បាយ​ៗជាមួយកងរាជអាវុធហត្ថ ក្នុងព្រឹត្តិការណ៍សៀមរាប​សង្ក្រាន្ត។

ក្រៅពីការងារធានាសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ក្នុងព្រឹតិ្តការណ៍សៀមរាបសង្ក្រាន្ត ចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានរៀបចំស្តង់ ដើមី្បបង្កបរិយាកាសឱ្យមានភាពសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប។

ជាលើកទី២ហើយ ដែលបានរៀបចំឱ្យមានកម្មវិធី សប្បាយៗនេះឡើង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានដូចជា​៖ ដាក់ឱ្យឆ្លើយសំណួរ លេងកីឡា និងល្បែងប្រជាប្រិយ ដើមី្បឈ្នះរង្វាន់ពីកងរាជអាវុធហត្ថ ព្រមទាំងការស្លៀកពាក់ឯកសណ្ឋាន ដោយមានការចូលរួមពីភ្ញៀវជាតិ-អន្តរជាតិ ប្រហែល​ប្រមាណ​ជាង ១មុឺននាក់(១០,០០០នាក់)។ រាល់សកម្មភាពទាំងនេះ គឺដើម្បីធ្វើឱ្យមានចំណងមិត្តភាពប្រជាពលរដ្ឋ និងកងរាជអាវុធហត្ថឱ្យកាន់តែជិតស្និទ្ធ នឹងភាពសិទ្ធស្នាល​បំផុត។ ក្នុងនោះដែរក៏បានធ្វើការផ្សព្វផ្សាយនូវលេខអន្តរាគមន៍បន្ទាន់ (Hotline)1296 របស់កងរាជអាវុធហត្ថខេត្តសៀមរាបផងដែរ៕