* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ប្រទះឃើញវ៉ាលីសង្ស័យ មានផ្ទុកសាកសពស្រ្តីម្នាក់ (នៅសល់តែឆ្អឹង) ក្នុងភូមិសាស្ត្រឃុំអូរសោម ស្រុកវាលវែង

19-04-2026 14:30

(ពោធិ៍សាត់)៖ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នាវេលាម៉ោង ១១ និង៤០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម បានទទួលព័ត៌មានពីប្រជាពលរដ្ឋឈ្មោះ ឡាំង អៀង (ហៅតា១៣) ដែលរស់នៅចំណុចទំនប់ទី២ បានរាយការណ៍ថា មានពលរដ្ឋដើររកបេះផ្លែឈើព្រៃ (ផ្លែគុយ) បានប្រទះឃើញវ៉ាលីមួយ ដែលគេយកមកប្លុងចោល ស្ថិតនៅចម្ងាយប្រហែលជាង ១០០ម៉ែត្រ ពីផ្លូវជាតិលេខ១០ ចំណុចព្រំប្រទល់ខេត្តកោះកុង ក្នុងភូមិសាស្ត្រភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

នេះបើតាមប្រភពពីរដ្ឋបាលស្រុកវាលវែង ដែលអង្គភាពព័ត៌មាន Fresh News ទើបនឹងទទួលបាន នារសៀលថ្ងៃទី១៩ ខែមែសា ឆ្នាំ២០២៦នេះ។

ប្រភពបានបន្តថា ក្រោយទទួលព័ត៌មានភ្លាម នៅវេលាម៉ោង ១៣ និង៤០នាទី នាថ្ងៃដដែល កម្លាំងសមត្ថកិច្ចចម្រុះបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការពិនិត្យជុំវិញកន្លែងដែលប្រទះឃើញវ៉ាលីនោះ។

ប្រភពបន្ថែមថា តាមរយៈការពិនិត្យបឋម សមត្ថកិច្ចបានរកឃើញ វ៉ាលីមួយដែលត្រូវបានគេយកមកប្លុងចោល។ ក្នុងវ៉ាលីនោះ មានសាកសពដែលនៅសល់តែឆ្អឹង និងមានក្លិនស្អុយរលួយ។

តាមការសន្និដ្ឋានបឋម ដោយការពិនិត្យផ្ទាល់ភ្នែក សពអាចជាមនុស្សស្រី (កំពុងរង់ចាំការបញ្ជាក់ច្បាស់លាស់ពីជំនាញ)។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយគ្រូពេទ្យកោសល្យវិច្ច័យ កំពុងដំណើរការចុះទៅទីតាំងកើតហេតុ ដើម្បីធ្វើការពិនិត្យសាកសពឱ្យបានល្អិតល្អន់ និងស្រាវជ្រាវស្វែងរកអត្តសញ្ញាណនៃសព ក៏ដូចជាវែកមុខរកមូលហេតុពិតប្រាកដនៃករណីនេះ៕