* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា អំពាវនាវអន្តរជាតិ គាំទ្រការអនុវត្តច្បាប់អន្តរជាតិដោយសង្គតិភាព ជា «អាជ្ញាកណ្តាលមិនលម្អៀង និងមិនប្រកាន់ប្រទេសធំឬតូចឡើយ»

19-04-2026 15:21

(អ៊ីស្តង់ប៊ុល)៖ ថ្លែងក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាត លើកទី១៥២ របស់សហភាពអន្តរសភា (IPU) ជាទីដែលអ្នកតាក់តែងច្បាប់មកពីជុំវិញពិភពលោកជួបជុំគ្នា លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណៈប្រតិភូសភា បានអំពាវនាវយ៉ាងខ្លាំងក្លាដល់សហគមន៍សកល ឱ្យបំប្លែងឧត្តមគតិអរូបិយ ទៅជាសកម្មភាពជាក់ស្តែងដែលចាំបាច់ ដើម្បីការពារសណ្តាប់ធ្នាប់អន្តរជាតិ និងជំរុញឱ្យមានការគាំទ្រដល់ការអនុវត្តច្បាប់អន្តរជាតិប្រកបដោយសង្គតិភាព ជា «អាជ្ញាកណ្តាលមិនលម្អៀង ក្នុងការការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់គ្រប់ប្រជាជាតិទាំងអស់ ដោយមិនប្រកាន់ប្រទេសធំឬតូចឡើយ»។

កិច្ចពិភាក្សាទូទៅនៃមហាសន្និបាត លើកទី១៥២ ដែលរៀបចំឡើង ក្រោមប្រធានបទ «ការពូនជ្រុំក្តីសង្ឃឹម និងការធានាយុត្តិធម៌សម្រាប់អ្នកជំនាន់ក្រោយ» កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុង អ៊ីស្តង់ប៊ុល លោកបានលើកឡើងថា ប្រធានបទនេះមិនមែនត្រឹមតែជាបំណងប្រាថ្នាប៉ុណ្ណោះទេ ប៉ុន្តែគឺជាកាតព្វកិច្ចសីលធម៌ នៅក្នុងពិភពលោកដែលកំពុងមានការបែកបាក់កាន់តែខ្លាំង។

ដកស្រង់ចេញពីដំណើរប្រវត្តិសាស្ត្ររបស់កម្ពុជាចេញពីជម្លោះឈានទៅរកការរស់ឡើងវិញរបស់ប្រទេសជាតិ អនុប្រធានទី១ នៃព្រឹទ្ធសភានៃកម្ពុជា បានសង្កត់ធ្ងន់ថា សន្តិភាព យូរអង្វែងមិនមែនជាទស្សនទានទ្រឹស្តីនោះទេ ប៉ុន្តែវាគឺជាសមិទ្ធផលដែលសម្រេចបានដោយពិបាក ដែលទាមទារឱ្យមានការប្តេជ្ញាចិត្តឥតងាករេ ចំពោះសច្ចភាព យុត្តិធម៌ និងនីតិរដ្ឋមិនលម្អៀង។

លោកបានកត់សម្គាល់ថា «សេចក្តីសង្ឃឹមនឹងនៅតែជាការបោកបន្លំ ប្រសិនបើសេចក្តីសង្ឃឹមមិនត្រូវបានផ្អែកលើ ការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនចំពោះភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រទេនោះ»។

អនុប្រធានទី១ នៃព្រឹទ្ធសភានៃកម្ពុជា បានគូសបញ្ជាក់ដល់អង្គសន្និបាតអំពីគ្រោះថ្នាក់នៃការកែប្រែប្រវត្តិសាស្ត្រ ដោយបញ្ជាក់ ថា «ការពិតមិនអាចសម្រេចបាននោះទេ នៅពេលដែលប្រវត្តិសាស្ត្រត្រូវបានគេបំភ្លៃដោយចេតនាទៅជា ការភូតកុហក ដើម្បីបម្រើផលប្រយោជន៍នយោបាយចង្អៀតចង្អល់»។
ការបំភ្លៃទាំងនេះ លោកបានកត់ សម្គាល់ថា វាអាចប្រឈមនឹងការបណ្តុះគ្រាប់ពូជនៃមន្ទិលសង្ស័យ កំហឹងស្អប់ខ្ពើម និងជម្លោះក្នុងចំណោម ប្រជាជាតិទាំងឡាយ ដែលវាសនាតម្រូវឱ្យរស់នៅក្បែរគ្នា។

ចំណុចសំខាន់មួយនៃបទអន្តរាគមន៍ បានផ្តោតលើការអនុវត្តយុត្តិធម៌ដោយមិនលម្អៀង។ ប្រធានគណៈប្រតិភូបានលើកឡើងថា មូលដ្ឋានគ្រឹះនៃស្ថិរភាពសកលនឹងត្រូវរង្គោះរង្គើ នៅពេល ដែលនីតិរដ្ឋត្រូវបានយកមកប្រើប្រាស់ដោយជ្រើសរើស ឬត្រូវបានបោះបង់ចោលដើម្បីតែផលប្រយោជន៍ ផ្ទាល់ខ្លួន មិនថាក្នុងក្របខណ្ឌជាតិ ឬក្នុងទំនាក់ទំនងអន្តរជាតិក៏ដោយ។

លោកបានអំពាវនាវឱ្យមានការគាំទ្រដល់ការអនុវត្តច្បាប់អន្តរជាតិប្រកបដោយសង្គតិភាព ជា «អាជ្ញាកណ្តាលមិនលម្អៀង ដែលការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់គ្រប់ប្រជាជាតិទាំងអស់ ដោយមិនប្រកាន់ប្រទេសធំឬតូចឡើយ»។

លោកបានកត់សម្គាល់ថា ការប្តេជ្ញាចិត្តចំពោះសង្គតិភាពនេះ ត្រូវតែគ្រប់ដណ្តប់ដល់ការអនុវត្តយ៉ាង មត់ចត់នូវកិច្ចព្រមព្រៀងទ្វេភាគី និងអន្តរជាតិ ជាពិសេសពាក់ព័ន្ធនឹងសន្ធិសញ្ញា និងការរៀបចំខ្សែបន្ទាត់ ព្រំដែន។

អនុប្រធានទី១ នៃព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងបន្ថែមអំពីភាពផុយស្រួយនៃដំណើរការសន្តិភាព ដោយសង្កត់ធ្ងន់ថា បទឈប់បាញ់ត្រូវតែចាត់ទុកថាជាការសន្យាសន្តិភាពដ៏មានអត្ថន័យ ជាជាងត្រឹមតែ ជាការផ្អាកប្រយុទ្ធមួយគ្រា ដើម្បីកែសម្រួលយុទ្ធសាស្ត្រ។

ទន្ទឹមគ្នានេះ បានសម្តែងការព្រួយបារម្ភចំពោះ សកម្មភាពជាក់ស្តែងនៅទីលានជាក់ស្តែង ដែលខុសផ្ទុយពីការយោគយល់គ្នាដែលសម្រេចបានតាមការសន្ទនា ដែលសកម្មភាពទាំងនោះ «នឹងធ្វើឱ្យចុះខ្សោយនូវទំនុកចិត្តដោយជៀសមិនរួច»។ បន្ថែមពីនេះលោកបាន ជំរុញឱ្យមានការប្រុងប្រយ័ត្ន និងការអត់ធ្មត់ជាអតិបរមា នៅក្នុងតំបន់ដែលងាយរងគ្រោះ បន្ទាប់ពីមាន ការរៀបចំកិច្ចព្រមព្រៀងបែបនេះ ដើម្បីចៀសវាងការធ្វើឱ្យប៉ះពាល់ដល់មាគ៌ាឆ្ពោះទៅរកការដោះស្រាយ ដែលភាគីទាំងសងខាងអាចទទួលយកបាន។

លើសពីក្របខ័ណ្ឌច្បាប់ និងការទូត សុន្ទរកថាក៏បានលើកឡើងអំពីការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ មនុស្សជាតិ និងវប្បធម៌ដែលបណ្តាលមកពីជម្លោះ។ លោកបានរំឭកដល់ប្រតិភូទាំងឡាយថា ជម្លោះ បង្កការប៉ះទង្គិចខ្លាំងបំផុតដល់សហគមន៍ ប៉ះពាល់ដល់ជីវិត និងផ្ទះសម្បែងដែលរងការខូចខាត បង្កើតឱ្យ មានតថភាពដ៏ជូរចត់ បំផ្លាញដល់លទ្ធភាពនៃ ការផ្សះផ្សាគ្នា។

លោកបានសង្កត់ធ្ងន់បន្ថែមទៀតថា «ការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់ការទទួលខុសត្រូវរួមរបស់យើង ក្នុង ការការពារកេរដំណែលនៃមនុស្សជាតិ ដែលជាសម្បត្តិទ្រព្យមានតម្លៃជាសកល និងមានវិសាលភាពហួស់ពី ព្រំដែនជាតិ»។

ប្រធានគណៈប្រតិភូបានអំពាវនាវឱ្យមានសកម្មភាពសម្រាប់ សហគមន៍អន្តរជាតិ ក្នុងការរួបរួមប្រមូលផ្តុំ «កម្លាំងបញ្ញា និងសេចក្តីក្លាហាន» ដ៏ចាំបាច់ ដើម្បីដោះស្រាយ ឫសគល់នៃជម្លោះ។ លោកបានអះអាងថា បេសកកម្មសម្រាប់សភាសម័យទំនើប គឺត្រូវធានាថា ការសន្យាសន្តិភាពនឹងក្លាយជា តថភាពជាក់ស្តែង សម្រាប់អ្នកជំនាន់ក្រោយ។ តាមរយៈការគោរពតាម ការប្តេជ្ញាចិត្ត និងការប្រកាន់ខ្ជាប់នូវគោលការណ៍ចងភ្ជាប់គ្នា សហគមន៍សកលលោកនឹងអាចបំពេញ កាតព្វកិច្ចរបស់ខ្លួនចំពោះអ្នកដែលនឹងត្រូវរស់នៅបន្តក្នុងពិភពលោកនេះ ដោយប្រែក្លាយចក្ខុវិស័យ នៃយុត្តិធម៌ពីការយល់សប្តិ ឱ្យទៅជាកេរដំណែលពិតជាក់ស្តែង។