* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

តថភាពប្រវត្តិសាស្ត្រ ៥ចំណុច ដែលត្រូវពិចារណានៅពេលយើងរំឭកអំពីការដួលរលំក្រុងភ្នំពេញ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥

19-04-2026 20:03

(ភ្នំពេញ)៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ គឺជាខួបលើកទី៥១ ចាប់តាំងពីការឡើងកាន់អំណាចនៃរបបខ្មែរក្រហមក្នុងប្រទេសកម្ពុជា។ ខ្ញុំគឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាសាក្សីជំនាញម្នាក់ នៅក្នុងតុលាការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ហើយខ្ញុំក៏ជាអ្នកតស៊ូមតិក្នុងដំណើរការស្វែងរកយុត្តិធម៌ និងរក្សាការចងចាំពីរបបខ្មែរក្រហម សូមលើកឡើងអំពីតថភាពប្រវត្តិសាស្ត្រ ៥ចំណុច ដែលយើងមិនត្រូវបំភ្លេចប្រវត្តិសាស្ត្ររបបខ្មែរក្រហម ហើយត្រូវតែដាក់បញ្ចូលមេរៀនដែលយើងទទួលបានពីរបបនេះទៅអនុវត្តក្នុងបរិបទមូលដ្ឋាន តំបន់ និងពិភពលោក។

ទី១៖ ប្រវត្តិសាស្ត្ររៀបរាប់ប្រាប់យើងនូវរឿងរ៉ាវអំពីដំណើរជីវិត ដែលរុញច្រានឱ្យយើងឈានមកដល់ស្ថានភាពបច្ចុប្បន្ន។ យើងត្រូវការប្រវត្តិសាស្ត្រ ដើម្បីបង្ហាញផ្លូវក្នុងការកែលម្អខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិរបស់យើង។ បុគ្គលម្នាក់អាចដោះស្រាយបញ្ហាអ្វីមួយបាន លុះត្រាតែបុគ្គលនោះយល់ច្បាស់ពីបញ្ហានោះ ហើយការសិក្សាអំពីប្រវត្តិសាស្ត្រគឺជាចំណុចចាប់ផ្ដើមសម្រាប់រាល់ផែនការដោះស្រាយបញ្ហាទាំងអស់។

ទី២៖ ប្រវត្តិសាស្ត្ររបបខ្មែរក្រហម បានបង្ហាញយើងនូវភាពជ្រុលនិយមបំផុតនៃសភាវៈរបស់មនុស្ស ដែលយើងចាំបាច់ត្រូវតែយល់ដឹង ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រងសង្គម។ ស្ថាប័នបម្រើមុខងារជាមូលដ្ឋានគ្រឹះក្នុងសង្គម ចាំបាច់ត្រូវតែផ្ដល់ចំណេះដឹង បណ្តុះគំនិត និងការពារមនុស្សជាតិ ទាំងនៅក្នុងកាលៈទេសៈធម្មតា និងនៅក្នុងកាលៈទេសៈពិសេសបំផុត។ ប្រវត្តិសាស្ត្ររបបខ្មែរក្រហមគឺជាការសិក្សាអំពីសង្គមមួយដែលអាចត្រូវបានបំផ្លាញ ស្តារឱ្យរស់រានឡើងវិញ និងផ្លាស់ប្តូរទៅជាទម្រង់មួយថ្មី។

ទី៣៖ ប្រវត្តិសាស្ត្ររបបខ្មែរក្រហមមានសារសំខាន់ ដោយសារតែប្រវត្តិសាស្ត្រនេះ បានទំលាយឱ្យឃើញពីចិត្តគំនិតរបស់មនុស្ស ទាំងផ្នែកល្អ និងផ្នែកឃោរឃៅ។ នៅពេលដែលយើងស្ដាប់ ឬអានរឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម យើងនឹងរំជួលចិត្តយ៉ាងខ្លាំងចំពោះបទពិសោធន៍ជីវិតអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ យើងនឹងចាប់ផ្ដើមយល់ យ៉ាងហោចណាស់ក៏បន្តិចដែរ ថាហេតុអ្វីបានជាមនុស្សអាចប្រព្រឹត្តទង្វើដ៏ឃោរឃៅកម្រិតនេះទៅលើអ្នកដទៃ និងការដែលយើងអាចក្រោកឈរឡើងដើម្បីប្រឆាំងនឹងស្ថានភាពដ៏ខ្មៅងងឹតនេះយ៉ាងដូចម្តេច។ បទពិសោធន៍ជីវិតរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានរំលេចឱ្យឃើញពីធាតុពិតនៃយើងគ្រប់ប្រាណ និងអំពីអ្វីដែលយើងអាចធ្វើបានក្នុងកម្រិតបុគ្គល ដើម្បីធានាថាប្រវត្តិសាស្ត្រដ៏ឃោរឃៅនេះ នឹងមិនកើតឡើងច្រំដែល។

ទី៤៖ ប្រវត្តិសាស្ត្ររបបខ្មែរក្រហម បានបំភ្លឺឱ្យយើងឃើញនូវតថភាពនយោបាយអន្តរជាតិ និងការដែលពិភពលោកនៅតែដំណើរការដោយជ្រើសយកផលប្រយោជន៍និងអំណាចជាធំ ជាជាងផ្តោតទៅលើផលប្រយោជន៍ដ៏ប្រសើរបំផុតសម្រាប់មនុស្សជាតិ។ នយោបាយ និងច្បាប់អន្តរជាតិ តែងតែវិវត្ត និងផ្លាស់ប្តូរឥតឈប់ឈរ ហើយគ្មានព្រឹត្តិការណ៍ពីរផ្សេងគ្នាឯណា ដែលមានដើមចមចេញពីកត្តាដូចគ្នាទាំងស្រុងតែមួយឡើយ។ បើតាមសម្រង់សម្ដីរបស់ លោក ម៉ាក ធ្វេន នោះថា ប្រវត្តិសាស្ត្រប្រហែលជាមិនដើរជាន់ដានចាស់ទាំងស្រុងនោះទេ ប៉ុន្តែព្រឹត្តិការណ៍នានាតែងតែកើតមានលំនាំស្រដៀងៗគ្នា។ យើងអាចចាត់ទុកប្រវត្តិសាស្ត្ររបបខ្មែរក្រហមគឺជាឯកសារយោងដើម្បីរៀបចំយុទ្ធសាស្ត្រឆ្លើយតបទៅនឹងព្រឹត្តិការណ៍បច្ចុប្បន្ន។

ទី៥៖ ប្រវត្តិសាស្ត្ររបបខ្មែរក្រហមគឺមិនត្រឹមតែជាកិច្ចខិតខំប្រឹងប្រែងសម្រាប់បម្រើដល់គោលបំណងអប់រំតែប៉ុណ្ណោះទេ ប៉ុន្តែប្រវត្តិសាស្រ្តនេះនឹងដើរតួនាទីយ៉ាងចាំបាច់ក្នុងការធានាឱ្យបាននូវយុត្តិធម៌​ សម្រាប់ជនរងគ្រោះនៃសម័យកាលដ៏សោកសង្រេងនេះ។ ការចងចាំគឺជាលក្ខខណ្ឌសំខាន់ដែលគាំទ្រដល់យុត្តិធម៌។ យុត្តិធម៌គ្រប់ទម្រង់ទាំងអស់គឺសុទ្ធតែផ្ដើមដំបូងឡើយចេញពីការទទួលស្គាល់នូវកាលៈទេសៈជុំវិញភាពអយុត្តិធម៌។ ការបង្រៀន ការចែករំលែក និងការសិក្សាអំពីប្រវត្តិសាស្ត្ររបបខ្មែរក្រហម គឺជាករណីយកិច្ចដ៏សំខាន់ក្នុងការអប់រំ ព្រមទាំងជាសកម្មភាពដ៏សំខាន់ដែលគាំពារដល់យុត្តិធម៌។

អនាគតរបស់ប្រទេសកម្ពុជាគឺពឹងផ្អែកទៅលើការប្ដេជ្ញាចិត្ត ក្នុងការចងចាំនូវប្រវត្តិសាស្ត្ររបស់ខ្លួន ហើយដោយសារតែតថភាពប្រវត្តិសាស្ត្រ ៥ចំណុចនេះហើយ ទើបប្រវត្តិសាស្ត្ររបបខ្មែរក្រហម មិនគួរត្រូវបំភ្លេចចោលឡើយ។

លោក ឆាំង យុ គឺជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងជាឯកអគ្គរាជទូតអមខុទ្ទកាល័យព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕

(សរសេរដោយលោក ឆាំង យុ)

(រូបខាងឆ្វេង) នៅឆ្នាំ ២០១០ លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលកាលនោះជារដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ធ្វើទស្សនកិច្ចទៅកាន់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង អមដំណើរដោយលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា