* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទូតកម្ពុជានៅបារាំង៖ ការបណ្តេញទណ្ឌិត សម រង្ស៊ី ចេញពីកម្មវិធីនៅរដ្ឋសភាបារាំង ជាគោលការណ៍នៃភាពស្របច្បាប់ និងការបដិសេធមិនផ្តល់តម្លៃដល់ឧក្រិដ្ឋជន

19-04-2026 21:08

(ប៉ារីស)៖ លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ នៅរដ្ឋសភាជាតិបារាំង មានរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យមួយស្តីពី «កិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង» ដែលផ្តួចផ្តើមឡើងដោយលោក Thomas LAM តំណាងរាស្ត្រ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា។

កម្មវិធីនេះធ្វើឡើងដើម្បីអបអរសាទរលទ្ធផលវិជ្ជមាននៃបេសកកម្មរបស់ក្រុមមិត្តភាពរដ្ឋសភាបារាំងមកកាន់កម្ពុជាកាលពីខែកុម្ភៈកន្លងទៅនេះ និងដើម្បីបញ្ជាក់ពីភាពរស់រវើក នៃទំនាក់ទំនងទ្វេភាគីរវាងបារាំង និងកម្ពុជា ស្របពេលដែលកម្ពុជាកំពុងរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកាខាងមុខនេះ។

កម្មវិធីនេះមានការចូលរួមពីសមាជិកសភា ក្រុមប្រឹក្សាមូលដ្ឋានបារាំង និងបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំងយ៉ាងច្រើនកុះករ។ ទោះបីជា Link ចុះឈ្មោះមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ប៉ុន្តែវាត្រូវបានផ្ញើទៅកាន់មជ្ឈដ្ឋានមិត្តភក្តិ និងសមាគមខ្មែរជាច្រើន។ បុគ្គល សម រង្ស៊ី មិនត្រូវបានអញ្ជើញជា «ភ្ញៀវកិត្តិយស» ក្នុងកម្មវិធីនេះឡើយ។ ក្រុមបក្សពួករបស់បុគ្គលនេះ បានធ្វើការចុះឈ្មោះឱ្យរូបលោកក្នុងគោលបំណងកេងចំណេញពីកម្មវិធីនេះ ដើម្បីសកម្មភាពនយោបាយផ្ទាល់ខ្លួន។ លោក Thomas LAM ដែលជាម្ចាស់រៀបចំកម្មវិធី មិនទាំងបានដឹងថា បុគ្គល សម រង្ស៊ី នឹងមានចូលរួមកម្មវិធីរបស់លោកផង។

ទោះជាយ៉ាងណា បុគ្គលជ្រុលនិយមមួយចំនួនបានព្យាយាមបកស្រាយបំភ័ន្តការពិតជុំវិញការជ្រើសរើស រវាងវត្តមានរបស់លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង និងការបណ្តេញបុគ្គល សម រង្ស៊ី ចេញពីកម្មវិធីថ្ងៃទី១៦ ខែមេសានេះ។ តើហេតុអ្វីបានជាឯកអគ្គរាជទូត មិនអាចមានវត្តមានក្នុងកម្មវិធីតែមួយជាមួយឧក្រិដ្ឋជន សម រង្ស៊ី?

នេះមិនមែនជារឿងនិន្នាការនយោបាយឡើយ ប៉ុន្តែវាជាបញ្ហា «ភាពស្របច្បាប់»។ បុគ្គល សម រង្ស៊ី គឺជា «ឧក្រិដ្ឋជន» ដែលត្រូវបានតុលាការកម្ពុជាកាត់ទោសពីបទល្មើសធ្ងន់ធ្ងរជាបន្តបន្ទាប់ រួមមាន៖ បទរួមគំនិតក្បត់ជាតិ បទប៉ុនប៉ងធ្វើរដ្ឋប្រហារ និងបទប្រមាថអង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈបំផុតរបស់ប្រជាជាតិ។ ការណ៍ដែលតំណាងរដ្ឋផ្លូវការ យល់ព្រមឈរក្នុងជួរជាមួយបុគ្គលមួយរូបដែលកំពុងស្ថិតក្នុង «ស្ថានភាពជាទណ្ឌិត» ឬចូលរួមកម្មវិធីដែលមានវត្តមានឧក្រិដ្ឋជនរូបនេះ ស្មើនឹងការផ្តល់តម្លៃ និងការទទួលស្គាល់បុគ្គលនេះថា ជា «ពលរដ្ឋស្លូតត្រង់»។ ទង្វើបែបនេះគឺជាការរំលោភលើគោលការណ៍ច្បាប់ និងជាការបន្ទាបតម្លៃនៃស្ថាប័នជាតិ។

ការបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ និងម៉ឺងម៉ាត់របស់លោកឯកអគ្គរាជទូត ដល់លោក Thomas LAM តំណាងរាស្រ្តបារាំង បានជំរុញឱ្យម្ចាស់រៀបចំកម្មវិធីរូបនេះ សម្រេចប្រើប្រាស់ឆន្ទានុសិទ្ធិរបស់លោក ដោយស្នើអញ្ជើញទណ្ឌិត សម រង្ស៊ី ចាកចេញពីកម្មវិធី ដើម្បីបើកផ្លូវឱ្យឯកឧត្តមឯកអគ្គរាជទូត ដែលជាភ្ញៀវកិត្តិយសផ្លូវការអាចចូលរួមក្នុងកម្មវិធីបាន។

ការចោទប្រកាន់ពីសំណាក់ក្រុមជ្រុលនិយមមួយចំនួនថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង ជាស្ថាប័នតំណាងឱ្យគណបក្សនយោបាយ មិនមែនជាស្ថាប័នតំណាងឱ្យជាតិ និងប្រជាពលរដ្ឋខ្មែរនោះ គឺជាការមួលបង្កាច់ដោយគ្មានមូលដ្ឋាន និងការបកស្រាយបំភ័ន្តការពិតទាំងស្រុង។ក្នុងនាមជាស្ថាប័នការទូតផ្លូវការ ស្ថានឯកអគ្គរាជទូតកម្ពុជា តំណាងឱ្យជាតិ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរគ្រប់រូបក្នុងប្រទេសបារាំង ដោយគ្មានការរើសអើងនិន្នាការនយោបាយ ពណ៌សម្បុរ ឬសាសនាឡើយ។

ព្រឹត្តិការណ៍ថ្ងៃទី១៦ ខែមេសា មិនមែនជាការរើសអើងនិន្នាការនយោបាយទេ ប៉ុន្តែគឺជាការបដិសេធមិនផ្តល់តម្លៃដល់ឧក្រិដ្ឋជនមួយរូប និងជាការអនុវត្តគោលការណ៍នៃភាពស្របច្បាប់។ លើសពីនេះ ការណ៍ដែលម្ចាស់ផ្ទះបារាំងសម្រេចឱ្យទណ្ឌិតចាកចេញ ដើម្បីទទួលស្វាគមន៍តំណាងស្របច្បាប់នៃកម្ពុជា គឺជាការបង្ហាញឱ្យឃើញនូវការគោរពចំពោះស្ថាប័នជាតិកម្ពុជា និងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងប្រទេសកម្ពុជា និងបារាំង៕