* ទូរទស្សន៍ Fresh News ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្មេងទំនើង៧នាក់(០២ក្រុមផ្សេងគ្នា) ដែលបង្កអំពើហិង្សា ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវ និងឃាត់ខ្លួនបានជាបន្តបន្ទាប់

19-04-2026 22:02

(សៀមរាប)៖ ក្មេងទំនើង៧នាក់ មកពី២ក្រុមផ្សេងគ្នា ដែលបានបង្កអំពើរហិង្សា នៅចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវ និងឃាត់ខ្លួនបាន ជាបន្តបន្ទាប់ គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ។

យោងតាមបណ្តឹងបរិហារ តាមរយៈវីដេអូ ដែលបងប្អូនប្រជាពលរដ្ឋ ថតបានសកម្មភាព កាលពីវេលាម៉ោង១៨ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ក្មេងទំនើងចំនួន២ក្រុម បានបង្កហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តដោយសហចារី និងប្រើប្រាស់អាវុធ (ហិង្សាទៅវិញទៅមក) នៅចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

ដោយអនុវត្ត តាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពីលោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កម្លាំងផែននគរបាលព្រហ្មទណ្ឌខេត្តសៀមរាប សហការជាមួយនគរបាលស្រុកជីក្រែង បានបើកការស្រាវជ្រាវភ្លាមៗ រហូតឈានដល់ធ្វើការឃាត់ខ្លួន ក្រុមក្មេងទំនើង ជាជនសង្ស័យ បន្តបន្ទាប់ ចំនួន០៧ នាក់ (០២ ក្រុមផ្សេងគ្នា)។

ក្មេងទំនើងដែលបានឃាត់ខ្លួនទាំងនោះ រួមមាន៖
១-ឈ្មោះ លុន សុលីន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ស៊ីឈ្នួលបើករថយន្តដឹកគ្រឿងទេស មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិត្រាចថ្មី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប (ប្រវត្តិទោស គ្មាន)
២-ឈ្មោះ លុន វុទ្ធី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ស៊ីឈ្នួលបើករថយន្តដឹកគ្រឿងសំណង់ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិត្រាចថ្មី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប (ប្រវត្តិទោស គ្មាន)
៣-ឈ្មោះ លន់ សុឃីម ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ ជាងកាត់សក់ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិផ្លុង ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប (ប្រវត្តិទោស គ្មាន)
៤-ឈ្មោះ ខេង ឃា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ បុគ្គលិករោងពុម្ព មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិពង្រ១ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប (ប្រវត្តិទោស គ្មាន)
៥-ឈ្មោះ សាន សីហា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិសង្កែមានជ័យ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប (ប្រវត្តិទោស គ្មាន)
៦-ឈ្មោះ ងួន ប៊ុនណាត ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្សថ្នាក់ទី៨ មានស្រុកកំណើតភូមិអន្សងពង ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប និងទីលំនៅបច្ចុប្បន្នភូមិត្រពាំងខ្លឹង សង្កាត់ចោមចៅ១ ខ័ណ្ឌពោសែនជ័យ រាជធានីភ្នំពេញ (ប្រវត្តិទោស គ្មាន)
៧-ឈ្មោះ ស៊ី សុសាន ហៅសើម ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កសិករ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិពង្រ២ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប (ប្រវត្តិទោស គ្មាន) របួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

មូលហេតុដែលបណ្តាលឱ្យមានហិង្សានេះកើតឡើង គឺដោយសារ ការសំឡឹងមុខឌឺដងគ្នា ក្នុងអំឡុងពេលចូលរួមក្នុងពិធីឆ្លងចេត្រ នៅចំណុចស្ពាននាគ (ស្ពានបុរាណ) ស្ថិតនៅភូមិថ្មី ឃុំគោកធ្លកក្រោម ស្រុកជីក្រែង បន្ទាប់ពីកម្មវិធីបានបញ្ចប់ ពួកគេក៏បើកម៉ូតូជាក្រុមៗ ដល់ចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ក៏កើតជាអំពើហិង្សា វ៉ៃគ្នាទៅវិញទៅមក និងត្រូវពលរដ្ឋ ថតជាវិដេអូ បង្ហោះតាមបណ្តាញសង្គម ។

វត្ថុតាង ដែលនគរបាលជំនាញចាប់យកបានពីកន្លែងកើតហេតុរួមមាន៖ដុំឥដ្ឋ ចំនួន២ ដុំ, ដុំដី ចំនួន១ ដុំ អាវម៉ូតូដែលបាក់បែកចំនួន ១គូរ និងកញ្ចក់ម៉ូតូ ចំនួន១។ ជាមួយគ្នានេះ កម្លាំង បានធ្វើតេស្តរកសារធាតុញៀនមុខសញ្ញាសង្ស័យខាងលើ ជាលទ្ធផលរកឃើញវិជ្ជមានម្នាក់គឺឈ្មោះ ខេង ឃា ។

ជនសង្ស័យ និងវត្ថុតាង កំពុងត្រូវបាននគរបាលជំនាញព្រហ្មទណ្ឌកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការ តាមផ្លូវច្បាប់ ។ ដោយឡែកចំពោះ បក្សពួកជនសង្ស័យ ដែលនៅ សេសសល់សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកបន្តទៀត៕