សហគមខ្មែរនៅប្រទេសបារាំង រៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅវត្តមហាទាន

20-04-2026 09:52

(ភ្នំពេញ)៖ សហគមខ្មែរនៅប្រទេសបារាំង នៅថ្ងៃអាទិត្យថ្ងៃទី១៩ ខែមេសាឆ្នាំ ២០២៦នេះ បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព-ស ២៥៧០។ ដោយមានការអញ្ជើញចូលរួមពីញាតិមិត្តពុទ្ធបរិស័ទជិតឆ្ងាយ ដែលរស់នៅប្រទេសបារាំងយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះដែរ ឧបាសក ឧបាសិកា មកពីជិតឆ្ងាយបានចូលរួមក្នុងពិធីរាប់បាត្រចម្រើនព្រះបរិត្ត និងដារព្រះអភិធម្ម វេរចង្ហាន់ បង្សុកូលនិងឧទ្ទិសកុសល ជូនបុព្វការីជនដែលបានចែកឋានទៅ នៅវត្តមហាទាន នៅប្រទេសបារាំង៕