* វិភាគអន្តរជាតិ៖ តើចិនអាចដើរតួនាទីស្ថាបនាសន្តិភាព ក្រោយទស្សនកិច្ចរបស់ប្រមុខការទូតអ៉ីរ៉ង់?
* លោក អាន់វ៉ា គ្រោងអញ្ជើញលោក មីន អ៊ុងឡាំង មកម៉ាឡេស៉ី ដើម្បីពន្លឿនការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅវិញ
* Fresh Exclusive: សម្តេចបវរធិបតី៖ «រឿងទឹកដី យើងមិនដែលភ្លេចទេ»៖ តើកម្ពុជាប្រើយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីដោះស្រាយជម្លោះជាមួយថៃ?
* កិច្ចប្រជុំរវាង គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយភាគីកម្ពុជា និងថៃ រយៈពេល៣ថ្ងៃ បានបិទបញ្ចប់ហើយ
* អគ្គនាយក CMAC ប្រាប់សមាជិកព្រឹទ្ធសភាជប៉ុន ពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់ថៃឈ្លានពាន ជាពិសេសគ្រាប់បែកចង្កោម បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរជាង ៩ម៉ឺនគ្រួសារ ស្មើនឹងជាង ៣៥ម៉ឺននាក់
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជាលើកទី២ ជូនសមាគមកាកបាទក្រហមចិន សម្រាប់ប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ
* រដ្ឋាភិបាលចំណាយថវិកាប្រមាណ ៣០៦លានដុល្លារ សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារជាង ២ឆ្នាំកន្លងមក
* អតីតមន្ត្រីនគរបាលអូស្ត្រាលី៖ បញ្ឈប់ការហៅ «Scambodia» កម្ពុជាមិនមែនជាដែនដីឆបោកដូចការយល់ច្រឡំឡើយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេដែរ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមកុំស្តាយចំណូលបានពីសកម្មភាពបទល្មើសស្កេម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋដែលជួបបញ្ហាសេដ្ឋកិច្ចក្រោយការបង្ក្រាបស្កេម ឱ្យមានភាពអត់ធ្មត់ ព្រោះស្កេមជាទង្វើល្មើសច្បាប់ ជាសេដ្ឋកិច្ចមិនស្ថិតស្ថេរនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវសុំប្រជាពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះពោធិ៍ចិនតុង នឹងរៀបចំជាកន្លែងកម្សាន្ត ដោយដាក់ឈ្មោះថា «សួនច្បារពោធិ៍ចិនតុង»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យគេនោះទេ គឺជាកិច្ចព្រមព្រៀងដើម្បីបញ្ឈប់ការបាញ់គ្នា និងទុកឱ្យពលរដ្ឋដកដង្ហើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានវិនាទីណា ដែលរាជរដ្ឋាភិបាលភ្លេចរឿងទឹកដីនោះឡើយ ហើយក៏គ្មានការស៊ីញ៉េកាត់ដីឱ្យគេនោះដែរ។
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ចៅ តុល ជួបសំណេះសំណាលជាមួយសមាជិកសមាជិកាសាខាបក្សឃុំព្រែកថ្មីស្រុកកោះធំ ខេត្តកណ្ដាល

20-04-2026 12:23

(កណ្ដាល)៖ លោក ចៅ តុល អនុប្រធានទី២ គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះជួយស្រុកកោះធំ និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត បានចុះជួបសំណេះសំណាលជាមួយសមាជិកសមាជិកា គណៈកម្មាធិកាគណបក្សឃុំ សាខាអង្គភាពចំណុះគណៈកម្មាធិកាគណបក្សឃុំព្រែកថ្មីចំនួនជាង ៦០នាក់ កាលពីចុងសប្ដាហ៍ទៅនេះ ។

នាឱកាសនេះលោក ចៅ តុល បានជំរុញឲ្យសមាជិកសមាជិកាទាំងអស់ ត្រូវចេះមើលពីការលំបាករបស់ពលរដ្ឋ ហើយរាយការណ៍ និងជួយពួកគាត់ឲ្យបានទាន់ពេលវេលា ហើយសមាជិកម្នាក់ ត្រូវកសាងសមាជិកម្នាក់ ឬពីរនាក់បន្ថែមទៀត ដើម្បីពង្រឹងបក្សឲ្យកាន់តែរឹងមាំឡើង។ «ពេលណាបក្សកាន់តែរឹងមាំ នោះប្រទេសជាតិយើង ក៏កាន់តែរឹងមាំតាមនោះដែរ»។ នេះជាប្រសាសន៍បន្ថែមរបស់លោក ចៅ តុល។

លោក ចៅ តុល បានលើកឡើងពីគុណបំណាច់ដ៍ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំកសាងប្រទេសជាតិពីបាតដៃទទេ រហូតដល់មានការរីកចម្រើន អភិវឌ្ឍន៍ស្ទើរគ្រប់វិស័យមិនថា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ រោងចក្រ សិប្បកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា ពលរដ្ឋកាន់តែធូរធារឡើងៗ និងផ្សេងៗទៀតជាច្រើន។

លោកថា «ប្រទេសជាតិមានមុខមានមាត់លើឆាកអន្តរជាតិ ជាប្រទេសកំពុងរីកចម្រើនទៅមុខ ហើយក្លាយជាប្រទេសអ្នកមានកម្រិតមធ្យមនៅឆ្នាំ ២០២៥០ខាងមុខនេះ ដែលទាំងនេះកើតឡើងមកពីការខិតខំយ៉ាងពិតប្រាកដរបស់ សម្ដេចតេជោ ហើយបច្ចុប្បន្នកំពុងដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត»។

លោក ចៅ តុល ផ្ដាំផ្ញើឲ្យសមាជិកសមាជិកាទាំងអស់ ត្រូវឆ្លើយតបបន្ទាន់ទៅកាន់ការមួលបង្កាច់ណាមួយរបស់ក្រុមបក្សប្រឆាំង ដែលនិយាយលាបពណ៍មកលើថ្នាក់ដឹកនាំគណបក្ស និងគណបក្សប្រជាជនយើង ដោយលើកយក ពីការពិតមកបញ្ជាក់ ហើយឆ្លើយតបឲ្យបានម៉ឺងម៉ាត់បកទៅវិញ ពោលគឺបើក្រុមបក្សប្រឆាំងមួយបង្កាច់ បង្ខូចកន្លែងណាមួយ យើងដែលជាសមាជិកបក្សប្រជាជនត្រូវឆ្លើតបវិញភ្លាម កុំទុកយូរ គឺឆ្លើយបកស្រាយឲ្យល្អ ដើម្បីឲ្យប្រជាជនបានយល់ការពិតឡើងវិញ។

ជាមួយគ្នានេះលោក ចៅ តុល បានផ្ដាំផ្ញើឲ្យជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំដែលមានឥរយាបថល្អ មានសមត្ថភាព សិលធម៌ល្អចេះគិតគូរយកចិត្តទុកដាក់ ជួយដោះស្រាយបញ្ហាប្រជាពលរដ្ឋ ពោលគឺរើសមនុស្សឲ្យត្រូវ រើសឲ្យចំ រើសឲ្យល្អ ដើម្បីជួយដឹកនាំឃុំយើងឲ្យកាន់តែល្អ រីកចម្រើនទៅមុខជាលំដាប់៕