* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បន្តគង់ប្រថាប់ដើម្បីតាមដានថែទាំព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង

20-04-2026 12:41

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ មានសេចក្ដីសោមនស្ស និងត្រេកអរជាអនេក បន្ទាប់ពីបានទទួលព័ត៌មានតាមរយៈសាររបស់ សម្ដេចតេជោ ហ៊ុន សែន និងក្រសួងព្រះបរមរាជវាំង ដែលបានបញ្ជាក់ថា ការព្យាបាលដោយការវះកាត់ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងនោះគឺព្រះរាជសុខភាព និងព្រះកាយពលរបស់ព្រះអង្គមានស្ថានភាពប្រសើរឡើងវិញជាលំដាប់។

ក្នុងនាមជាប្រជានុរាស្ត្រដែលតែងតែគោរពស្រលាញ់ព្រះអង្គ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី សូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងការបន្តគង់ប្រថាប់ដើម្បីតាមដានថែទាំព្រះរាជសុខភាព និងសូមព្រះរាជសុខភាពរបស់ព្រះអង្គ បានធូរសះស្បើយ មានព្រះកាយពលល្អបរិបូរណ៍ឡើងវិញ ដើម្បីយាងនិវត្តន៍បន្តមកគង់ប្រថាប់ជាដ៏ត្រជាក់ត្រជុំ ដល់កូនចៅ និងប្រជានុរាស្ត្ររបស់ព្រះអង្គជានិច្ចតទៅ។

សូមឆ្លៀតឱកាសនេះ សូមវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិន ក៏ដូចជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យចិន ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំ និងព្យាបាលព្រះរាជសុខភាពព្រះអង្គ រហូតទទួលបានលទ្ធផលជោគជ័យយ៉ាងប្រសើរនៃការព្យាបាលដោយការវះកាត់នេះ៕