* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងអំណរគុណអាជ្ញាធរ និងអ្នកពាក់ព័ន្ធគ្រប់មជ្ឈដ្ឋានក្នុងការចូលរួមថែរក្សាអនាម័យបរិស្ថាន នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី

20-04-2026 14:16

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន មន្ទីរបរិស្ថាន រាជធានីខេត្ត អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជនកាយឬទ្ធិ យុវជនកាកបាទក្រហម អ្នកកាន់សាសនា និងប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមយ៉ាងសកម្មក្នុងការរក្សាអនាម័យបរិស្ថានទូទាំងប្រទេសកម្ពុជា ក្នុងអំឡុងពេលនៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាលពីពេលថ្មីៗកន្លងមកនេះ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា កិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់អាជ្ញាធរនិងអ្នកពាក់ព័ន្ធទាំងអស់ បានផ្តល់លទ្ធផលសម្រាប់វិស័យបរិស្ថានគួរឱ្យកត់សម្គាល់។ ការកត់សម្គាល់នោះត្រង់ថា បរិមាណសំរាម និងសំណល់ប្លាស្ទិក ត្រូវបានកាត់បន្ថយប្រហែល ៤០% បើប្រៀបធៀបទៅនឹងឆ្នាំមុន ខណៈដែលរាជធានីភ្នំពេញ និងបណ្តាខេត្តទូទាំងប្រទេសនៅតែរក្សាបានភាពស្អាត និងមានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិក បានល្អជារៀងរាល់ថ្ងៃនីមួយៗនៃពិធីបុណ្យ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា សមិទ្ធផលខាងលើនេះ បានឆ្លុះបញ្ចាំងពីការយល់ដឹង របស់សាធារណជនកាន់តែកើនឡើង និងការទទួលខុសត្រូវរួមគ្នាចំពោះការការពារបរិស្ថាន។ នេះក៏ជាសូចនាករដ៏រឹងមាំមួយដែលបង្ហាញថា ប្រទេសកម្ពុជាកំពុងដើរលើផ្លូវត្រូវ ឆ្ពោះទៅរកការក្លាយជាប្រទេស ដែលគ្មានសំណល់។

ជាថ្មីម្តងទៀត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សូមថ្លែងការកោតសរសើរដល់ស្មារតីឯកភាពជាតិនេះ ហើយសូមអំពាវនាវជាថ្មីបន្ថែមទៀត ដល់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តទម្លាប់រួមគ្នាដើម្បីភាពស្អាតនេះ លើសពីរដូវបុណ្យទាន ដោយធានាថាអនាម័យ និងការគ្រប់គ្រងបរិស្ថាន នៅតែជាការអនុវត្តប្រចាំថ្ងៃសម្រាប់យើងទាំងអស់គ្នា។ យើងកំពុងរួមគ្នា កសាងប្រទេសកម្ពុជាឱ្យកាន់តែស្អាត បៃតង និងមាននិរន្តរភាពជាងមុន៕