* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រយៈពេល៦ថ្ងៃ នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅភ្នំពេញ ទទួលបានភ្ញៀវជាតិ និងអន្តរជាតិប្រមាណ ៩លាននាក់ មកលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ និងសាមគ្គីភាព (Video inside)

20-04-2026 14:34

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» រយៈពេល ៦ថ្ងៃ នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិ ប្រមាណ ៩លាននាក់ បានចូលរួមអបអរសាទរ និងលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ ព្រមទាំងសាមគ្គីភាព ក្រោមម្លប់សន្តិភាព។ ខណៈនាថ្ងៃទី១៩ ដែលជាថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិ និងអន្តរជាតិជាង ១លាន ៤សែននាក់​ បានបន្តមកលេងកម្សាន្ត។

លោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ នាថ្ងៃទី៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ មានភ្ញៀវជាតិ និងអន្តរជាតិ រួមជាមួយប្រជាពលរដ្ឋ មកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ បានមកដើរលេងកម្សាន្ត និងចូលរួមអបអរសាទរ ចំនួន ១,៤៤០,៧១២នាក់ ក្នុងនោះប្រជាពលរដ្ឋ មកដើរលេងកម្សាន្ត ចំនួន ១,៤១៧,៤៨០នាក់ និងភ្ញៀវទេសចរបរទេស មានចំនួន ២៣,២៣២នាក់។

លោកស្រី ដោ សម្ផស្ស បានបន្តថា ទោះបីពិធីបុណ្យចូលឆ្នាំថ្មី បានបញ្ចប់ទៅក៏ដោយ ប៉ុន្តែ សម្រាប់ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ នៅតែបន្តទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ ប្រមាណជាង ១លាននាក់ រៀងរាល់ថ្ងៃ ពោលនៅថ្ងៃទី១៧ មានចំនួន ១,៣៨៤,៥១១នាក់ សម្រាប់ថ្ងៃទី១៨ មានចំនួន ១,៥៥៧,២៥០នាក់ និងថ្ងៃទី១៩ មានចំនួន ១,៤១៧,៤៨០នាក់ បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ។

ដោយឡែករយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» កន្លងមកនេះ នៅទូទាំងរាជធានីភ្នំពេញ មានភ្ញៀវជាតិ និងអន្តរជាតិ មកដើរលេងកម្សាន្ត រហូតដល់ជាង ៤លាននាក់ ពោរពេញដោយភាពសប្បាយរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាព ប្រកបដោយសុខសុវត្ថិភាព។ ក្នុងនោះសម្រាប់ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី មានបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត មានចំនួន៩៨៣,០៨០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន ៧,០៦៨នាក់ នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី មានបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត ១,៥៦៥,៣៦៧នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន១៧,៩៤០នាក់ និងសម្រាប់ថ្ងៃទី៣មានចំនួន ១,៨២៧,៩៩០នាក់។ នេះបើតាមលោកស្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។

សរុប៦ថ្ងៃ ទាំងពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍នរគសង្ក្រាន ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ចូលរួមសហការដោយរដ្ឋបាលរាជធានីភ្នំពេញ នៅរាជធានីភ្នំពេញទាំង ៦ទីតាំង និងអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ ៩លាននាក់។

ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ៦ថ្ងៃ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនមហាជនជាង ២ពាន់នាក់ លើករណីស្រាលៗផ្សេងៗគ្នា។រយៈពេល៦ថ្ងៃ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកម្លាំងមន្ត្រីសុខាភិបាល ប្រចាំការការពារសុខភាព ជូនមហាជនចូលរួមលេងកម្សាន្តក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ក្នុងនោះបានពិនិត្យ និងព្យាបាល ជំងឺស្រាលៗចំពោះករណីផ្សេងៗគ្នា បាន ចំនួន ២ ៣៧៩នាក់។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ក្រៅពីការយកចិត្តទុកដាក់អំពីសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងសុវត្ថិភាព របៀបរៀបរយសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ក៏ដូចជាអបអរសាទរឆ្នាំថ្មី ប្រពៃណីជាតិហើយនោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋផងដែរ។

ជាក់ស្តែង ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ក្រោមការរៀបចំរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយ ការអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស.២០២៦ ដែល បានប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ មានក្រុមប្រចាំការតង់សង្គ្រោះបឋម ចំនួន ១០កន្លែង (កម្លាំង ៥០នាក់/១ថ្ងៃ), ក្រុមរថយន្តយន្តគិលានសង្គ្រោះ ចំនួន ១២ក្រុម/១ថ្ងៃ (កម្លាំង ៣៦នាក់/១ថ្ងៃ), ក្រុមចល័តក្នុងហ្វូងមហាជន ចំនួន ២៦ក្រុម (កម្លាំង ៥២នាក់/១ថ្ងៃ) និងប៊ូតសង្គ្រោះបឋមចំនួន ចំនួន១កន្លែង/១ថ្ងៃ (អាកាសយានដ្ឋានពោធិ៍ចិនតុង) មានកម្លាំង ៣នាក់/១ថ្ងៃ និងគណៈកម្មការសម្របសម្រួល ចំនួន ៦៥នាក់/១ថ្ងៃ ។

ទន្ទឹមនឹងនេះ ទាក់ទិននឹងសុខសុវត្ថិភាព ក្នុងអំឡុងពេលអបអរសាទរឆ្នាំថ្មីនេះ ក៏មានភាពល្អប្រសើរ ប្រជាពលរដ្ឋដើរលេងកម្សាន្ត ដោយភាពសប្បាយរីករាយ ក្រោមម្លប់សន្តិភាព និងប្រកបដោយសុខសុវត្ថិភាព ពោលគឺពុំមានហេតុការណាមួយ បង្កជាគ្រោះថ្នាក់ធំដុំឡើយ។

ជាមួយគ្នានេះដែរ ក៏មានការអរគុណ និងកោតសរសើរដល់អាជ្ញាធរ និងគណៈអភិបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក ឃួង ស្រេង ក្នុងរយៈពេល៦ថ្ងៃ នៃព្រឹត្តិការណ៌«នគរសង្ក្រាន» នៅរាជធានីភ្នំពេញ ពីថ្ងៃ១៤ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បានរៀបចំសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសជូនប្រជាពលរដ្ឋអាចដើរកម្សាន្តដោយសេចក្តីសុខ ហើយមានការមើលថែការពារសន្តិសុខសណ្ដាប់បានយ៉ាងល្អ ពីសំណាក់សមត្ថកិច្ច​ និងអាជ្ញាធរដែនដី៕