* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish នឹងមកដល់មូលដ្ឋានសមុទ្ររាម នៅថ្ងៃស្អែក
* ជូនដំណឹង! ទាហានកម្ពុជា ត្រៀមបាញ់គ្រាប់ពិតត្រួតពិនិត្យគុណភាពអាវុធ ក្នុងភូមិសាស្ត្រភ្នំខ្យង ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២-១៥ កញ្ញា, សូមបងប្អូនកុំចូលទៅតំបន់ខាងលើ ចៀសវាងគ្រោះថ្នាក់ណាមួយ!
* សម្តេចតេជោ ហ៊ុន សែន ប្រាប់លោក មីន អោងឡាំងថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ ចំពោះទំនាក់ទំនងយូរអង្វែងជាមួយមីយ៉ាន់ម៉ា
* អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ៖ ការខូចប្រាសាទព្រះវិហារដោយសារការបាញ់ផ្លោងសព្វាវុធធុនធ្ងន់ របស់យោធាថៃ គឺជាវិនាសកម្មចំពោះបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សមាគមនារីកម្ពុជាដើមី្បសន្តិភាពនិងអភិវឌ្ឍន៍សាខាខេត្តសៀមរាប ប្រគល់អំណោយជាស្បៀងអាហារ ដល់កងពលតូចដឹកជញ្ជូនលេខ៩០ (ចល័ត)

20-04-2026 14:34

(សៀមរាប)៖ លោកស្រី ស៊ិន ណម ប្រធានសមាគមនារីកម្ពុជាដើមី្បសន្តិភាព និងអភិវឌ្ឍន៍ សាខាខេត្តសៀមរាប និងលោកស្រី យូ សុភា ព្រមទាំងសហការី នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ បានប្រគល់អំណោយជាស្បៀងអាហារ ដល់កងពលតូចដឹកជញ្ជូនលេខ៩០ (ចល័ត) នៅមុំបី សម្រាប់ប្រើប្រាស់គាំទ្រដល់ជីវភាពកងទ័ពជួរមុខ។

អំណោយដែលផ្តល់ជូនរួមមាន៖ អង្ករ ២តោន, មី ៥០កេស, ភេសជ្ជៈវី.កូឡា ២០កេស, ទឹកស៊ីអ៉ីវ ២០យួរ, ទឹកត្រី ២០យួរ, ត្រីខ ២កេស, សាប៊ូ ៤កេស, ទឹកបរិសុទ្ធ ១០០យួរ, តង់ ៤០, ស្កសរ ២៥គីឡូក្រាម, អំបិល ១០គីឡូក្រាម, គ្រឿងទេស ៥០កញ្ចប់, នំ ៥កេស និងអង្រឹង ៥ផងដែរ។

ថ្លែងក្នុងឱកាសនោះលោកស្រី ស៊ិន ណម បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងសមាគមនារីកម្ពុជា ដើមី្បសន្តិភាពនិងអភិវឌ្ឍន៍ ដែលតែងយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនវីរកងទ័ពជួរមុខ គ្រប់កាលៈទេសៈ ក្នុងពេលដែលប្រទេសជិតខាងបានចូលឈ្លានពានទឹកដីកម្ពុជានៅតាមព្រំដែន។

លោកស្រីក៏បានពាំនាំនូវមនោសញ្ចេតនា និងទឹកចិត្តអាណិតស្រឡាញ់ពីររដ្ឋបាលខេត្ត មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋខេត្តសៀមរាប ជូនដល់វីរកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី។

លោកស្រីបន្ថែមថា ក្នុងនាមសមាគមនារីកម្ពុជា ដើមី្បសន្តិភាព និងអភិវឌ្ឍន៍សាខាខេត្ត និងប្រជាពលរដ្ឋនៅសមរភូមិក្រោយ បានខិតខំប្រឹងប្រែងក្នុងការកៀងគសប្បុរសជនជាតិ និងអន្តរជាតិ បានឧបត្ថម្ភជាស្បៀងអាហារ និងសម្ភារៈ ដើម្បីគាំទ្រដល់កងទ័ពជួរមុខ ឆ្លុះបញ្ចាំងពីសាមគ្គីភាពជាតិដ៏រឹងមាំ ក្នុងស្មារតីមហាគ្រួសារខ្មែរ «ខ្មែរជួយខ្មែរ»

លោកស្រី បានបន្តថា កត្តា ៤យ៉ាង ដើម្បីឲ្យប្រទេសជាតិខ្លាំង ត្រូវមាន វីរកងទ័ពខ្លាំង, ថ្នាក់ដឹកនាំខ្លាំង, សេដ្ឋកិច្ចខ្លាំង, ប្រជាពលរដ្ឋមានសាមគ្គីភាព និងសមត្ថភាពខ្ពស់។ រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅប្រែក្លាយតំបន់ព្រំដែនឲ្យទៅជា «ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ» ដើម្បីសម្រេចចក្ខុវិស័យ ឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដោយមិនចង់ឲ្យមានការបាត់បង់អាយុជីវិត កងទ័ព ឬប្រជាពលរដ្ឋឡើយ។

លោកស្រី ក៏បានសម្តែងភាពស្ញប់ស្ញែងចំពោះវីរកងទ័ពកម្ពុជា ដែលមានភាពអង់អាចក្លាហានតតាំងជាមួយសត្រូវឈ្លានពាន តស៊ូលះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងបូរណភាពដែនដី ព្រមទាំងបាន ធ្វើឲ្យសមរភូមិប្រយុទ្ធនៅព្រំដែន បានក្លាយជាតំបន់ព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។

ជាមួយនេះដែរលោកស្រី ស៊ិន ណម ក៏បានធ្វើការបួងសួង សុំឲ្យទេវតាឆ្នាំថ្មីនេះ តាមជួយថែរក្សា គាំពារដល់វីរកងទ័ព និងវីរនគរបាលជាតិ ដែលកំពង់ឈរជើងការពារបូរណភាពព្រំសីមា ឲ្យមានកម្លាំង ពលំ សេចក្តីសុខគ្រប់វិនាទី ឈ្នះអស់មាសត្រូវ និងទទួលបានជោគជ័យ លើសត្រូវឈ្លានពាននៅគ្រប់សមរភូមិ៕