* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖ ការផ្សព្វផ្សាយថា មានករណីស្រ្តីវ័យចំណាស់ម្នាក់ ត្រូវបានកូនស្រីវាយ និងធ្វើបាបនៅបុរីពិភពថ្មីឈូកវ៉ា២ ជាព័ត៌មានមិនពិត

20-04-2026 14:39

(ភ្នំពេញ)៖ ក្រោយទទួលបានព័ត៌មានថា មានករណីស្រ្តីវ័យចំណាស់ ត្រូវកូនស្រីវាយធ្វើបាបនៅផ្ទះកូនស្រី នៅចំណុចផ្លូវបេតុងក្នុងបុរីពិភពថ្មីឈូកវ៉ា២ ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ២១៖៣០នាទីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ភ្លាម កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសំរោងក្រោម បានចុះទៅប្រមូលព័ត៌មាន និងសាកសួរនាំជុំវិញបញ្ហានេះ។ ជាលទ្ធផល មិនមែនជារឿងបែបនោះឡើយ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បើតាមបុរសចំណាស់ជាប្តីរបស់ស្ត្រីចំណាស់ខាងលើ, គាត់និងប្រពន្ធ បច្ចុប្បន្ន រស់នៅក្នុងមូលដ្ឋានខណ្ឌ ៧មករា។ ប្រពន្ធខ្លួនមានបញ្ហាវង្វេងស្មារតីច្រើន ហើយក្នុងគ្រួសារ ពុំមានអ្នកណាវាយ ឬធ្វើបាបគាត់នោះឡើយ គឺគាត់មានជំងឺស្វិតដៃជាយូរមកហើយ ដោយដៃគាត់ដែលមានស្លាកស្នាមរងបួស គឺកាលពីពេលថ្មីៗ គាត់រអិលជើងធ្លាក់ពីលើកាំជណ្តើរផ្ទះជួលនៅខណ្ឌ៧មករា បណ្តាលឲ្យរបួសជាំដៃ។

ក្រោយមក កូនស្រីលោកយាយចំណាស់ខាងលើ រស់នៅឈូកវ៉ា២ នាំគាត់យកមកថែទាំ។ លុះនៅថ្ងៃខាងលើ គាត់វង្វេងដើរចេញពីផ្ទះកូនស្រីនៅឈូកវ៉ា២ និងបានដើរទៅដល់ទឹកដីមូលដ្ឋានសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ក៏បានជួបជាមួយអ្នកសារព័ត៌មាន និងបានសម្ភាសគាត់ ទាំងស្មារតីវង្វេងផងនោះ ក៏បាននិយាយប្រាប់សារព័ត៌មានថា កូនស្រីវាយធ្វើបាបគាត់។

លុះបន្ទាប់មក អ្នកសារព័ត៌មាន និងមន្រ្តីសមត្ថកិច្ចមូលដ្ឋានសង្កាត់កាកាប២ នាំអ៊ុំស្រីនោះមកដល់ផ្ទះកូនស្រីនៅឈូកវ៉ា២វិញ។ ក្រោយមកស្រាប់តែកូនស្រីបានឃើញការចុះផ្សាយតាមព័ត៌មានថា កូនស្រីវាយ និងធ្វើបាបម្តាយ។ ដោយកូនស្រីឃើញព័ត៌មានផ្សាយបែបនេះ ក៏កើតការតូចចិត្តជាខ្លាំង និងបានលេបថ្នាំប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯង តែត្រូវបានគ្រួសារដឹកបញ្ជូនយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។ បច្ចុប្បន្នកូនស្រីគាត់បានធូរស្បើយវិញហើយ។

ករណីនេះ ជាការអំពាវនាវដល់សារព័ត៌មាន ដែលបានផ្សព្វផ្សាយករណីខាងលើ សូមផ្សព្វផ្សាយកែសម្រួលបំភ្លឺឡើងវិញ ដើម្បីផ្តល់ព័ត៌មានពិត ជូនមហាជនបានជ្រាប ចៀសវៀងការភាន់ច្រឡំ ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្ត និងកិត្តិយសកូនស្រីរបស់គាត់ និងប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សង្គម៕