បណ្ឌិត ស៊ឺន សំ៖ អាមេរិក អាចកម្ទេចអ៊ីរ៉ង់ តាមការគំរាមបើសិនជាស្ថានភាពមិនធូរស្រាលតាមការចង់បានរបស់អាមេរិក
20-04-2026 15:37
(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រសិនជាដល់ចំណុចទល់ច្រកស្ថានភាពសង្រ្គាមនៅមជ្ឈិមបូព៌ាមិនមានដំណោះស្រាយសមស្របតាមការចង់បានរបស់អាមេរិក នោះលោកបណ្ឌិតជឿថា អាមេរិក ដែលដឹកនាំដោយលោក ដូណាល់ ត្រាំ អាចនឹងកម្ទេចអ៊ីរ៉ង់តាមការគំរាមបាន។
កម្ទេចអ៊ីរ៉ង់ តាមការគំរាមព្រោះនេះមិនមែនជាលើកទី១ នោះទេដែលអាមេរិកធ្លាប់បានធ្វើ តួយ៉ាងដូចជាការទម្លាក់គ្រាប់នុយក្លេអ៊ែនៅហ៊ីរ៉ូស៊ីម៉ា នាឆ្នាំ១៩៤៥ និងនៅឆ្នាំមុនអាមេរិក ក៏បានប្រើយន្តហោះចម្បាំងរបស់ខ្លួន ដើម្បីទម្លាក់គ្រាប់បែកកម្ទេចរោងចក្រថាមពលនុយក្លេអ៊ែអ៊ីរ៉ង់ផងដែរ។ ដូច្នេះ គេមិនអាចសន្និដ្ឋានបានថា ការគំរាមរបស់លោក ដូណាល់ ត្រាំ បានត្រឹមតែគំរាមនោះទេ។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត ស៊ឺន សំ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាដូចតទៅ៖









